adverise with khmeread 1

១០ ម៉ាត់​របស់​អ្នកប្រាជ្ញ Albert Einstein នឹង​ធ្វើឱ្យ​អ្នកបើក​ចិត្ត​ទូលាយ​ទទួលយក​គំនិត​របស់​អ្នកដទៃ​មួយ​រំពេច​!

    ​អ្នកប្រាជ្ញ Albert Einstein មិនមែន​ល្បី​ត្រឹមតែ​គំនិត​អស្ចារ្យ ឬ សមិទ្ធផល​ខាង​វិទ្យាសាស្ត្រ​របស់លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុរស​ម្នាក់នេះ​ក៏​ឆ្លាត​វៃ​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស​គ្រប់គ្នា​ផងដែរ​។ សម្តី​របស់គាត់​មួយ​ម៉ាត់ៗ បង្កប់​អត្ថន័យ​ទស្សនវិជ្ជា​ដ៏​ជ្រាលជ្រៅ និង​ពោរពេញ​ដោយ​ភាព​មោះមុត​។ ខាងក្រោម​នេះ​ជា​សម្រង់​សម្តី ១០ ប្រយោគ​របស់ Albert Einstein ដែល​នឹង​ធ្វើឱ្យ​លោកអ្នក​បើក​ចិត្ត​ទូលាយ​ហ៊ាន​ទទួលយក​គំនិត​របស់​អ្នកដទៃ​។​

​    ​១. ជីវិត​គឺ​ប្រៀបដូចជា​ការ​ជិះ​កង់​យ៉ាង​អ៊ីចឹង​។ ដើម្បី​រក្សា​លំនឹង អ្នក​ត្រូវតែ​បន្ត​ធាក់​កង់​ទៅមុខ​ជានិច្ច​។ 
​    ​២. ជីវិត​ដែលមាន​ន័យ គឺជា​ជីវិត​ដែល​រស់នៅ​ដើម្បី​គ្នា​ទៅវិញទៅមក​ទេ មិន​អាត្មានិយម​។ 
​    ​៣. ខ្ញុំ​មិន​ឆ្លាត​ស្អី​នោះទេ គ្រាន់តែ​ខ្ញុំ​បាន​នៅ​ជាមួយ​បញ្ហា​យូរ​ជាង​តែប៉ុណ្ណោះ​។ 
​    ​៤. នរណា​ដែល​គ្មាន​កំហុស​សោះ គឺ​មិនដែល​សាកល្បង​អ្វីដែល​ថ្មី​ទេ​។ 
​    ​៥. អន់​ឥរិយាបថ​ធ្វើឱ្យ​អន់​ច​រឹត​។​
​    ​៦. វិទ្យាសាស្ត្រ​ដែល​គ្មាន​សាសនា​គឺ​ប្រៀប​ដូច​មនុស្ស​ពិការ​ដៃជើង ប៉ុន្តែ​បើ​សាសនា​គ្មាន​វិទ្យាសាស្ត្រ​វិញ​គឺ​ប្រៀបដូចជា​មនុស្ស​ខ្វាក់ភ្នែក​។ 
​    ​៧. សន្តិភាព​មិនអាច​រក្សា​បាន​ដោយ​ការប្រើ​កម្លាំងបាយ​ទេ​។ វា​អាច​សម្រេចបាន​ដោយ​ការយោគយល់​គ្នា​។​
​    ​៨. កុំ​ព្យាយាម​ក្លាយជា​មនុស្ស​ជោគជ័យ ត្រូវ​ព្យាយាម​ធ្វើជា​មនុស្ស​មានតម្លៃ​។ 
​    ​៩. ភាពខុសគ្នា​រវាង​ឆ្លាត និង​ល្ងង់​គឺថា ឆ្លាត​មាន​ដែន​កំណត់ រីឯ​ល្ងង់​គ្មាន​ដែន​កំណត់​ទេ​។​
​    ​១០. មនុស្ស​ឆោត ធ្វើ​រឿង​ដដែលៗ​ម្តង​ហើយ​ម្តងទៀត រួច​រំពឹង​ចង់បាន​លទ្ធផល​ផ្សេង​៕   

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់