adverise with khmeread Zbogom tamne mrlje pjege i bore

ចំណាយ​អស់​តែ ៥០០ រៀល​សោះ អាច​បំបាត់​ស្នាម​ជាំ ស្នាម​ជ្រួញ និង​អាចម៍រុយ​យ៉ាង​ងាយ​!

​    ​អាចម៍រុយ ស្នាម​ប្រតាក និង​ពពាល​គឺជា​បញ្ហា​ធំ​និង​មិនល្អ ហើយ​វា​ក៏​ជា​សុបិន​អាក្រក់​មួយ​សម្រាប់​ស្ត្រី​ដែរ​។ មាន​គ្រែ​ម​ជាច្រើន​ផ្សេងគ្នា​អាចជួយ​បំបាត់​បញ្ហា​នេះ ប៉ុន្ដែ​ពួកវា​មានតម្លៃ​ថ្លៃ​ណាស់ ហើយ​ផ្ទុក​ធាតុ​មួយចំនួន​ដែល​អាច​នឹងត្រូវ​និង​មិនត្រូវ​ស្បែ​កមុខ បង្កបញ្ហា​នោះ​លើស​ដើម​ទៅទៀត​។​

​    ​ដូចដែល​យើង​ដឹង​រួចទៅហើយ​ថា មានតែ​សារធាតុ​រ៉ែ និង​វីតាមីន​ប៉ុណ្ណោះ​ដែល​ជួយ​ឱ្យ​ស្បែក​ស្អាត​បាន ហើយ​របស់​ទាំងនោះ​មាននៅ​ក្នុង​បន្លែ​និង​ផ្លែឈើ​ផ្សេងៗ​។​

​    ​លោកអ្នក​ក៏​អា​ចរក​សារធាតុ​ទាំងនោះ​តាមរយៈ​វី​ធី​ធម្មជាតិ​ខាងក្រោម​នេះ​បានដែរ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ជីរវ៉ាន់ស៊ុយ​ហាន់​រួច ២ ស្លាបព្រា​បាយ (​ស្រស់​ក៏បាន ក្រៀម​ក៏បាន​)
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក ២០០ មិ​លី្ល​លីត្រ​

​    ​* របៀប​រៀបចំ​៖
​    ​យក​ទឹក​និង​ជីរវ៉ាន់ស៊ុយ​ដាក់ចូល​ក្នុង​ឆ្នាំង​មួយ និង​ចម្អិន​ក្នុង​កម្រិត​ភ្លើង​ទាប​រយៈពេល ១៥ នាទី​។ បន្ទាប់មក​ដកចេញ​និង​ទុកឱ្យ​ត្រជាក់ ហើយ​សម្រិត​តែ​ទឹក​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មា​ទុក​ក្នុង​ដប​មួយ​រក្សា​ក្នុង​ទូទឹកកក​រយៈពេល ៥ ទៅ ៦ ថ្ងៃ​។​

​    ​* របៀប​ប្រើ​៖
​    ​ព្រឹក​ម្ដង និង​ល្ងាច​ម្ដង ប្រើ​វា​ដូចជា Lotion អ៊ីចឹង ហើយ​លោក​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ទឹក​លាងមុខ​នេះ ដូចជា បំបាត់​ស្នាម​ជ្រួញ ស្នាម​ជាំខ្មៅ អាចម៍រុយ ។​ល​៕

ប្រភព៖ beautyandtheboutique

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់