adverise with khmeread 1

វី​ធី ៨ យ៉ាង​បង្ការ​ការ​លាប់​ពី​ជំងឺមហារីក

​    ​មូលនិធិ​ពិភពលោក​នៃ​ការសិក្សា​ស្រាវជ្រាវ​ប្រឆាំង​ជំងឺមហារីក​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ និង​បានធ្វើ​ការណែនាំ​ទាក់ទង​នឹង​ការបង្ការ​ការ​លាប់​ពី​ជំងឺមហារីក​។ ផ្អែក​តាម​ខ្លឹមសារ​របាយ​ណ៍​ការណ៍​នោះ ដំបូន្មាន​ពី​ការបរិភោគ​ក៏ត្រូវ​អនុវត្ត​ដែរ ក្រោយពេល​កើត​ជំងឺមហារីក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការ​លាប់​មកវិញ​។​

​    ​១. អ្នក​ត្រូវ​រក្សា​រាង​ឱ្យនៅ​ស្គម​ស្ដើង​តាម​លទ្ធភាព​ដែល​អាចធ្វើ​បាន​ដោយ​ចៀសវាង​ដំណើរ​មិន​ស្រួល​នៃ​ទម្ងន់​។​
​    ​២. អ្នក​ត្រូវ​ហាត់ប្រាណ​យ៉ាងហោចណាស់​ឱ្យបាន ៣០ នាទី​ក្នុង ១ ថ្ងៃ​។​
​    ​៣. អ្នក​ត្រូវ​ចៀសវាង​ភេសជ្ជៈ​ផ្អែមៗ​។ អ្នក​ត្រូវ​កម្រិត​ការបរិភោគ​អាហារ​ដែលមាន​ដង់ស៊ីតេ​កាឡូរី​ខ្លាំង (​ជាពិសេស​ផលិតផល​ដែល​អាច​រលាយ​ជាមួយ​ការបន្ថែម​ស្ករ អាហារ​ដែលមាន​កាក​ស​រ​សៃ​តិច ឬ​អាហារ​សម្បូរ​ខ្លាញ់​)​។​
​    ​៤. អ្នក​ត្រូវ​បង្កើន​និង​ផ្លាស់ប្ដូរ​ការបរិភោគ​បន្លែ ផ្លែឈើ គ្រាប់​ធុញ្ញ​ជាតិ និង​បន្លែក្រៀម​។​
​    ​៥. អ្នក​ត្រូវ​កាត់បន្ថយ​ការបរិភោគ​សាច់​ក្រហម (​សាច់គោ សាច់​ចៀម និង​ចៀសវាង​ម្ហូប​សាច់​ឆ្អិន​ស្រាប់​ឬ​អាហារ​កែច្នៃ​)​។​
​    ​៦. ក្នុងករណី​ផឹកស្រា មិនត្រូវ​ផឹក​ឱ្យ​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​ទេ​សម្រាប់​ស្ត្រី និង ២ កែវ​សម្រាប់​បុរស​។​
​    ​៧. អ្នក​ត្រូវ​បរិភោគ​កម្រិត​ការទទួល​ទាន​អាហារ​ប្រៃ និង​ផលិតផល​ដែលមាន​ផ្ទុក​អំបិល​បន្ថែម (​សូ​ដ្យូ​ម​)​។​
​    ​៨. មិនត្រូវ​បរិភោគ​អាហារ​ច្រើន​ហួស​កម្រិត​ទេ​។ 

​    ​ប៉ុន្ដែ​អ្វីដែល​ទាក់ទង​ជាពិសេស​ជាមួយ​មហារីក​សុដន់ ក្រុមហ៊ុន​ស្រាវជ្រាវ​បានបង្ហាញ​ថា​ស្ត្រី​ដែល​បាន​ដើរ ៣០ នាទី​ជា​រៀងរាល់ថ្ងៃ ៦ ថ្ងៃ​ក្នុង ១ សប្ដាហ៍​អាច​កាត់បន្ថយ​ពី​គ្រោះថ្នាក់​ពិការ​លាប់​ជំងឺ​បាន ៥០ ទៅ ៦០ ភាគរយ​។ វា​ទំនង​ជាមាន​លទ្ធផល​ដូចគ្នា​សម្រាប់​មហារីក​ប្រូ​ស្ដា​ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់