​លោក​ត្រាំ​ប្រកាស​ធ្វើជា​ប្រធានាធិបតី មិន​យក​ប្រាក់ខែ​សូម្បី ១ ដុល្លារ​

​    ​ប្រធានាធិបតី​ជាប់ឆ្នោត​មកពី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា គាត់​នឹងមិន​ទទួលយក​ប្រាក់ខែ​សូម្បីតែ ១ ដុល្លារ អំឡុងពេល​ជា​ប្រធានាធិបតី​អាមេរិក​។​

​    ​កាសែត CBS News បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា មន្ទិលសង្ស័យ​បានកើត​ឡើង​ជុំវិញ​រឿង​ដែល​នឹង​កើតឡើង​ចំពោះ​ប្រាក់បៀវត្សរ៍​របស់លោក​ត្រាំ​បន្ទាប់ពី​គាត់​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ ២០១៦ នេះ​។​

​    ​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ នៅ​រដ្ឋ New Hampshire ថា "​រឿង​ដំបូង​គេ​ដែល​ខ្ញុំ​នឹងធ្វើ​នោះ​គឺ ប្រាប់​អ្នក​ទាំងអស់គ្នា​ថា ប្រសិនបើ​ខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ខ្ញុំ​នឹងមិន​យកប្រាក់​ខែ​នោះទេ​។ នោះ​មិនមែនជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ​ឡើយ​"​។​

​    ​នៅក្នុង​កម្មវិធី​សំណួរចម្លើយ​លើ​គណនី​បណ្តាញ​សង្គម Twitter របស់លោក​ត្រាំ​ផ្ទាល់​កាលពី​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៥ លោក​បាន​ឆ្លើយ​សំណួរ​អ្នកគាំទ្រ​របស់លោក​យ៉ាង​ដូច្នេះ​ថា "​ទាក់ទង​នឹង​ប្រាក់ខែ ខ្ញុំ​មិន​យក​សូម្បី ១ ដុល្លារ​។ ខ្ញុំ​សុខចិត្ត​បោះបង់ចោល​ប្រាក់ខែ​ខ្ញុំ​ទាំងស្រុង ប្រសិនបើ​ខ្ញុំ​ក្លាយជា​ប្រធានាធិបតី​"​។​

​    ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទស្សនាវដ្ដី Forbes បាន​ប៉ាន់​ស្មានថា ទ្រព្យសម្បត្តិ​របស់លោក​ត្រាំ​មានតម្លៃ ៣,៧ ពាន់​លាន​ដុល្លារ​។​

​    ​ទោះយ៉ាងណា យោងតាម​ច្បាប់​អាមេរិក​ឱ្យដឹងថា ប្រធានាធិបតី​អាមេរិក​នឹង​ទទួលបាន​ប្រាក់បៀវត្ស​ចំនួន ៤០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​នឹងត្រូវ​យកមក​បើក​ជា​ប្រចាំខែ អំឡុង​ស្ថិតក្នុង​តំណែង និង​ប្រាក់​បម្រុង ៥០.០០០ ដុល្លារ​ទៀត​សម្រាប់​ការចំណាយ​បំពេញ​កាតព្វកិច្ច​ផ្លូវការ​របស់លោក​៕

ប្រភព៖ បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...