ចំពោះម្តាយរបស់គាត់ គាត់ជា Donald តូចមួយ ជាក្មេងប្រុសម្នាក់ដែលម្តាយខ្លួនពណ៌នាថា ជាក្មេងមានស្មារតីរឹងមាំ ជាមនុស្សពិសេស ឯករាជ្យ និងមានគំនិតយោបល់ច្រើន ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក គាត់គឺជា "ឯកឧត្តមកូន" ឬ "ក្មេងប្រុសទីមួយ" (First Boy) របស់ប្រទេសនេះទាំងមូល។ ប្រធានាធិបតីជំនាន់មុនៗបានបង្ហាញតែកូនស្រីប៉ុណ្ណោះលើវេទិកាក្នុងថ្ងៃឈ្នះឆ្នោត។
Barron Trump វ័យ ១០ ឆ្នាំ នឹងក្លាយជា "ឯកឧត្តមកូន" ចាប់តាំងពីសម័យលោក John F Kennedy ដែលនឹងមករស់នៅក្នុងសេតវិមានអាមេរិក។ លោក John F Kennedy ត្រូវបានឃាតករបាញ់សម្លាប់នៅទីក្រុងដាឡាសនៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ១៩៦៣។
Barron រស់នៅក្នុងអគារ Trump Tower កន្លែងដែលរូបគេមានជាន់មួយទាំងមូលតែម្នាក់ឯង ដែលនៅក្បែរយាយតារបស់គេ។ រូបគេនិយាយភាសាស្លូវ៉ានីជាមួយយាយតាខ្លួន និងម្តាយរបស់ខ្លួនគឺលោកស្រី Melania។
លោកស្រី Melania បាននិយាយថា Barron ឈ្លក់វង្វេងជាមួយកូនគោល និងឧទ្ធម្ភាគចក្រ ដោយសារតែរូបគេឃើញឪពុកខ្លួនមានឧទ្ធម្ភាគចក្រតម្លៃ ៧ លានដុល្លារ ហើយលោកស្រីបានប្រាប់ទៀតថា គាត់ និងកូនតែងលេងជាមួយគ្នា ហើយ Barron តែងកសាងទីក្រុង និងព្រលានយន្តហោះដោយប្រើរបស់លេងក្មេង។ លោកស្រីក៏ភ្ញាក់ផ្អើលចំពោះកូនខ្លួន ដែលកសាងគម្រោងធំបែបនេះ។
បច្ចុប្បន្ន Barron រៀននៅសាលា Columbia Grammar and Preparatory School ក្នុងតំបន់ Manhattan ប៉ុន្តែអាចក្លាយជាសិស្សនៅសាលា Sidwell Friends ដែលជាសាលាបណ្តុះបណ្តាលកូនប្រធានាធិបតីអស់រយៈពេល ៣៥ ឆ្នាំមកនេះ៕
ប្រភព៖ បរទេស
