adverise with khmeread Unnamed

រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​ESCALADE EXT បើក​កៀរ​រថយន្ត​ឡិច​ស៊ី​ស​ចំ​ពី​ចំហៀង​ខូចខាត​ទាំងសងខាង​

    ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​ESCALADE EXT មួយគ្រឿង បាន​បើកបរ​លឿន ជ្រុល​ទៅ​កៀរ​រថយន្ត​ឡិច​ស៊ី​ស​ដែល​រៀបនឹង​បត់​ស្ដាំ ចំ​ពី​ចំហៀង​ពីមុខ​បណ្ដាលឱ្យ​រង​ការខូចខាត​ទាំងសងខាង​។​

    ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ខែ​វិឆ្ឆិកា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​និង​រង្វង់​មូល​សម្ដេចព្រះសង្ឃរាជ​ ជួ​ន ណាត ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា រថយន្ត​ម៉ាក​ឡិច​ស៊ីស RX 300 ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ ​2X .8203 បាន​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម។​

    ខ​ណៈដល់​ផ្លូវកែង ព្រះ​ស៊ីសុ​វ​ត្តិ ក៏បាន​ស៊ី​ញ៉ូ​បត់​ស្ដាំ ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​ESCALADE EXT មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AI .1651 បាន​បើកបរ​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ល្មម និង​បម្រុង​វ៉ា​ស្ដាំ តែ​វ៉ា​រៀបនឹង​ផុត​ហើយ​នោះ ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​ឡិច​ស៊ីស​ដែល​រៀប​និង​បត់​ស្ដាំ ចំ​ពី​ចំហៀង​ពីមុខ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​

    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង បាន​ជជែក​យកឈ្នះ​រៀងៗ​ខ្លួន និង​បាន​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ជួយ​អន្តរាគមន៍​ផងដែរ។​

    តែ​ចុងក្រោយ​ភាគី​ទាំងសងខាង​នៅតែ​មិនត្រូវ​គ្នា​ដដែល ដោយ​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​E SCALADE EXT ទាមទារ​ថ្លៃ​ខូចខាត​ចំនួន​១.៥០០ ដុល្លារ តែ​ខាង​ភាគី​រថយន្ត​ឡិច​ស៊ី​ស ឱ្យ​តែ​១០០ដុល្លារ​ប៉ុណ្ណោះ ព្រោះ​ខាង​ភាគី​រថយន្ត​ឡិច​ស៊ី​ស​គិតថា​ខ្លួន​មិនសូវ​ខុស​នោះទេ ។​

    ក្រោយមក​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ខណ្ឌចំការមន ឱ្យ​មក​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ភ្នំពេញ​រង់ចាំ​ដោះស្រាយ​បន្ត​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់