adverise with khmeread 1

​ញាក់សាច់​! អ្នកលេង Facebook រាប់លាន​នាក់​ងើប​ពី​ដេក​ភ្លាម​ឃើញ​សារ​រំលែក​ទុក្ខ​លើ Profile ខ្លួនឯង សូម្បី​ម្ចាស់ Mark Zuckerberg ក៏​ញាក់សាច់​ដែរ

​    ​ក្រុមហ៊ុន Facebook ច្រឡំ​ប្រកាសថា ស្ថាបនិក​របស់ខ្លួន​គឺ​លោក Mark Zuckerberg និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ជាច្រើន​ទៀត បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ហើយ​បន្ទាប់ពី​ដោះស្រាយ​បញ្ហា​នេះ​មក Facebook ថា​ខ្លួន​បាន​បង្កើត​កំ​ហុង​យ៉ាងធ្ងន់ធ្ងរ​។​

​    ​អ្នកនាំពាក្យ​ក្រុមហ៊ុន​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​អំឡុងពេល​មួយសន្ទុះ​ធំ​នៅថ្ងៃនេះ សារ​មួយ​ដែលមាន​អត្ថន័យ​រំលែក​ទុក្ខ​ត្រូវបាន​បង្ហោះ​ទាំង​ច្រឡំ​ទៅ​គណនី​ដទៃទៀត​ជាច្រើន​។ នេះ​គឺជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ដែល​ឥឡូវនេះ​យើង​បាន​ដោះស្រាយ​ហើយ​"​។​

​    ​យោងតាម​របាយការណ៍​បាន​បង្ហាញថា ការចងចាំ​ដល់​អ្នកស្លាប់ ចំនួន​ពីរលាន​ផុស ត្រូវបាន​បង្ហោះ​ទៅក្នុង Profile ដែល​សូម្បីតែ​ស្ថាបនិក Facebook ក៏​ជាប់​ក្នុង​ផុស​នោះដែរ នៅក្នុង​ទំព័រ Facebook របស់លោក​ផ្ទាល់ ដោយ​លើ​នោះ​សរសេរថា មនុស្ស​ទាំងអស់​ដែល​ស្រឡាញ់​គាត់ នឹងចូលរួម​រំលែក​ទុក្ខ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់