adverise with khmeread Unnamed %281%29

ស្រវឹងស្រា​ជោកជាំ​បើករថយន្ដ​បុក​ម៉ូតូ​ពីក្រោយ​របួស​ពីរ​នាក់​

    ភ្នំពេញ ​៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ដ​ម៉ា​កវី​ស្តូ​មួយគ្រឿង​ជ្រុល​បុក​ម៉ូតូ​ម៉ាក អាយ​ខន ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​យុវជន​ពីរ​នាក់​រងរបួស​ហើយ​រថយន្ដ​បង្ក​ព្យាយាម​បើក​គេចខ្លួន​តែ​ត្រូវ​ក្រុម​សន្តិសុខ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ជួយ​ឃាត់​បានមក​វិញ​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួគគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ដើរលេង​នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ដោយ​ជិះ​ម៉ូតូ​ម៉ាក អាយ​ខន ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ​1W-0341 ពេលដែល​កំពុងតែ​ជិះ​ស្រាប់​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក វី​ស្តូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AC-0087 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ទំនងជា​ទើបតែ​ចេញពី​ញាំ​ការ​គេ​នៅក្នុង​កោះ​ពេជ្រ​នោះ បានមក​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​ពួកគេ​រងរបួស​ទាំងពី​រ​នាក់​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បង្កហេតុ​រួច​ម្ចាស់​រថយន្ដ​បង្ក​មិនបាន​ឈប់​មក​ដោះស្រាយ​នោះទេ ​គឺ​បាន​បន្ថែម​ល្បឿន​បំណង​គេចខ្លួន តែ​ត្រូវ​សន្តិសុខ​ដែល​យាម​នៅក្នុង​កោះ​ពេជ្រ​ជួយ​ឃាត់​បាន​ទាំង​រថយន្ដ ​និង​ម្ចាស់​យកមក​ស្នាក់ការ​កណ្ដាល​សន្តិសុខ​ក្នុង​កោះ​ពេជ្រ​។​

    ក្រោយមក​កម្លាំង​សមត្ដ​កិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ដល់​ហើយ​ធ្វើការ​សម្របសម្រួល​តែ​ដោយ​ម្ចាស់​រថយន្ដ​ស្រវឹង​ខ្លាំងពេក​និយាយ​ស្ដាប់​គ្នា​មិនបាន​និង​ប្រើ​កាយវិការ​ច្រ​ង៉េ​ញ​ច្រ​ង៉ាង​ទើប​សមត្ថកិច្ច​បាន​ទំនាក់​ទ​នង​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ចុះមក​យក​រថយន្ដ ​និង​ម៉ូតូ​ព្រមទាំង​ម្ចាស់​រថយន្ដ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់