adverise with khmeread Untitled 1

កូន​តុងទីន​ឡោមព័ទ្ធ ផ្ទះ​មេ​តុងទីន នៅ​សង្កាត់​បឹងទំពុន​ពាក់ព័ន្ធ​លុយ​ជាង​៣​លាន​ដុល្លារ​

    ភ្នំពេញ​ ៖ មាន​ករណី​មេ​តុងទីន នៅ​ផ្សារ​ឈូក​មាស ខណ្ឌ​សែន​សុខ បាន​បោក​យកលុយ​កូន​តុងទីន​ជាង​២០​ម៉ឺន ដុល្លារ រួច​នាំគ្នា​រត់​ទាំង​គ្រួសារ​បាត់​។​

    កូន​តុងទីន​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា​បានឃើញ និង​ចាប់ខ្លួន មេ​តុង​ទី​ដែល​បាន​វេច លុយ​ជិត​២០​ម៉ឺន​ដុល្លារ គេច​ខ្លួ​ន​បាត់​ខណៈ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បា​យ៉ាប់​(​ក្រុង​ថ្មី​) សង្កាត់​ភ្នំពេញ​ថ្មី​ជាច្រើន​គ្រួសារ​កំពុង​យំយែក​កើតទុក្ខ​រីង​ខ្លួន បាន​ត្រឹម​នាំគ្នា​ផ្តិតមេដៃ​ដាក់ពាក្យ​បណ្តឹង​ប៉ុណ្ណោះ​។​

    សូម​បងៗ​សមត្ថកិច្ច​គ្រប់​ជំនាញ​មេត្តាជួយ​ឃាត់ខ្លួន​ជន​ឆបោក​ខាងលើ​រួមទាំង​កូន​៣នាក់ និង​មាន​ប្តី​ជាម​ន្ត្រី​យោធា ដែរ​បាន​រត់គេចខ្លួន​ទាំងអស់​។​

    លុះ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក៏មាន​ករណី​បោក​កូន​តុងទីន​មួយទៀត បានកើត​ឡើង​នៅ​ខណ្ឌមានជ័យ រហូត​កូន​តុងទីន​ជាង​៥០​នាក់ បាន​ទៅ​ឡោមព័ទ្ធ​ផ្ទះ​មេ​តុងទីន ក្រោយ​ដឹងថា មេ​តុងទីន​រូបនេះ បាន​បោក​លុយ​របស់​ពួកគាត់ ជាង​៣​លាន​ដុល្លារ​។​

    ក្រុម​កូន​តុងទីន​ជាង​៥០​នាក់​បាន​ទៅ​ឡោមព័ទ្ធ​ផ្ទះ​មេ​តុងទីន ស្ថិតនៅ​តាមផ្លូវ​៣៧BT​ផ្ទះ​៤៤៦ ស្ថិតនៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ តាំងពី​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ខ្លាច​មេ​តុងទីន​រត់គេចខ្លួន​។​

    រហូតមកដល់​ព្រឹក​ថ្ងៃនេះ មេ​តុងទីន​ឈ្មោះ ឱក គឹម​ស៊ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​សាលាបឋមសិក្សា​ជ័យជំនះ បាន​បើក​ទ្វារផ្ទះ ក្រោយ​មានការ​ជួយ​អន្តរាគមន៍​ពី​កម្លាំង​ប៉ូលិស​ខណ្ឌ ហើយ​បាន​នាំខ្លួន មេ​តុង​តី​ន​រូបនេះ និង​ហៅ​កូន​តុងទីន មក​ដោះស្រាយ​គ្នា នៅ​ប៉ុស្តិ៍​សង្កាត់​បឹងទំពុន​។​

    ជុំវិញ​ករណីនេះ ស្ត្រី​ជា​មេ​តុងទីន និង​មាន​ប្តី​ជា​គ្រូបង្រៀន នៅ​សកល​វិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ផង​នោះ បាន​ឆ្លើយ​បកស្រាយ​ថា តាមពិត​កូន​តុងទីន​ខ្លះ បាន​ដេញ​រួច​តែ​មិន​ព្រម​បង់លុយ ទើប​ធ្វើ​ឱ្យ​មានរឿង​ជំពាក់​នេះ​កើតឡើង ហើយ​គាត់​គ្មាន​លុយ​សង​នោះទេ​។​

    លោក ម៉េង វិមាន​តារា អធិការរង​ប៉ូលិស​ខណ្ឌមានជ័យ បាននិងកំពុង​ជួយ​អន្តរាគមន៍ ដោះស្រាយ​នៅ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​បឹងទំពន់ តែ​មិនទាន់​ដឹង​លទ្ធផល​នោះទេ​៕​

 

adverise with khmeread

មតិយោបល់