adverise with khmeread Unnamed %281%29

ប្រមូល​ម៉ូតូ​២៨​គ្រឿង​ពី​ផ្ទះ​បញ្ចាំ​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស

    ព្រះសីហនុ​ ៖ ​សមត្ថកិច្ច​ខេត្ត​បាន ទៅ​ប្រមូល​ម៉ូតូ​២៨​គ្រឿង​ពី​ផ្ទះ​បញ្ចាំ​ចំនួន​២​ផ្សេងគ្នា​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​នា​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១០ និង​៣០​នាទី​ព្រឹក។​

    ប៉ូលិស​និយាយថា​កម្លាំង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​លេខ​៤ ចុះ​ធ្វើ​រដ្ឋបាល​ចំហ ដោយបាន​ត្រួតពិនិត្យ​កន្លែង​ទទួល​បញ្ចាំ​ចំនួន ២ ផ្ទះ គឺ​ទី​១​ផ្ទះ​របស់​ឈ្មោះ អ៊ុន ចន្ថា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាង​ជួសជុល​ទូរទស្សន៍ មាន​ទីលំនៅ​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ពិនិត្យឃើញ​និង​ដកហូត​ម៉ូតូ​ជាប់​ស​ង្ស​យ័​ចំនួន ២១​ ​គ្រឿង ក្នុងនោះ​មាន៖ ១-​ម៉ូតូ​ម៉ាក wave i ចំនួន ១ គ្រឿង, ២-​ម៉ូតូ​ម៉ាក Sirius ចំនួន ៦ គ្រឿង, ៣-​ម៉ូតូ​ម៉ាក អ៊ែ​ប្លេ​ដ ចំនួន ៤ គ្រឿង, ៤-​ម៉ូតូ​ម៉ាក scoopy ចំនួន ១​គ្រឿង, ៥-​ម៉ូតូ​ម៉ាក ស្មាស់ ចំនួន ១​គ្រឿង, ៦-​ម៉ូតូ​ម៉ាក wave ចំនួន ២ គ្រឿង, ៧-​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ចំនួន ៥ គ្រឿង, ៨-​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ (​វៀតណាម​)​ចំនួន ១​គ្រឿង, ៩-​លិខិត​ទិញ​-​លក់ ម៉ូតូ ១​ក្បាល និង​ឯកសារ​មួយចំនួន, ១០-​សៀវភៅ​កត់ត្រា ការទទួល​បញ្ចាំ ចំនួន ១ ក្បាល, ១១-​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ៤២​ប័ណ្ណ, ១២-​ប័ណ្ណ​សម្គាល់​យានយន្ត ៣០ សន្លឹក, ១៣-​ប័ណ្ណបើកបរ ០៤ប័ណ្ណ, ១៤-​លិខិតឆ្លងដែន​២​ច្បាប់, ១៥-​ស្លាក​លេខ​វៀតណាម​១​ស្លាក និង១៦-​អាយ​ផេ​ត​ចំនួន ១​គ្រឿង​។​

    តាមរយៈ​ការស្រាវជ្រាវ​បឋម​សមត្ថកិច្ច​រក​ឃើ​ញ មាន​ម៉ូតូ​ចំនួន ២ គ្រឿង ពាក់ព័ន្ធ​នឹង អំពើចោរកម្ម (​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ ២០១៥ ចំនួន​១​គ្រឿង និង​ម៉ូតូ​ម៉ាក​អ៊ែ​ប្លេ​ដ ឆ្នាំ ២០១៥ ចំនួន​១​គ្រឿង)​។​

    រីឯ​នៅផ្ទះ​ទទួល​បញ្ចាំ​ទី​២ របស់​ឈ្មោះ ឡេង សា​រ៉ាវុធ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ សមត្ថកិច្ច​ពិនិត្យឃើញ​និង​ដកហូត ម៉ូតូ ចំ​នួ ន ៧ គ្រឿង ក្នុងនោះ​មាន៖ ១-​ម៉ូតូ​ម៉ាក viva ចំនួន ១ គ្រឿង, ២-​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ចំនួន ៣ គ្រឿង, ៣-​ម៉ូតូ​ម៉ាក wave ចំនួន ១ គ្រឿង, ៤-​ម៉ូតូ​ម៉ាក អ៊ែ​ប្លេ​ដ ចំនួន ១ គ្រឿង, ៥-​ម៉ូតូ​ម៉ាក ធូ​ដេ ចំនួន ១ គ្រឿង, ៦-​លិខិត​ទិញ​លក់ ចំនួន ៤​សន្លឹក, ៧-​ក្រដាស​បញ្ចាំ ១​សន្លឹក និង៨-​កាត​គ្រី ចំនួន ១​សន្លឹក​។​

    សរុប​ទាំងអស់​មាន​ម៉ូតូ ចំនួន ២៨ គ្រឿង បាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើ​ម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

adverise with khmeread

មតិយោបល់