adverise with khmeread 15045316 1174547149298825 845425615 o

ចាំ​ប៉ូលិស​យូរពេក​...​ចាប់​ចោរលួច​ម៉ូតូ​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​លួច ម៉ូតូ ១ ​គ្រឿង ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​សត្រូវ​បាន​ប៉ូលិស​ទទួល​ពី​ជនរងគ្រោះ​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី១១​ វិច្ឆិកា ​២០១៦ ​វេលា​ម៉ោង១ ​និង​១៥​នាទី​នៅ​នុ​ច ផ្លូវ​រថភ្លើង ក្រុមទី៦ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ​ឬ​ស្សី​កែវ។​

    កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌ និងកម្លាំង​ប៉ុស្តិ៍ បានទទួល​ប្រគល់​ជ​នស​ង្ស័​យពី​ជនរងគ្រោះ។ ជនសង្ស័យ ឈ្មោះ ជា សុផាន់​ណា ហៅ​ខ្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ  មុខរបរ​មិន​ពិតប្រាកដ​។​

    ចំណែក​ជនរងគ្រោះឈ្មោះ ហង្ស ច​ន្ធី ភេទស្រី អាយុ​៣១ឆ្នាំ ខ្មែរ ទីលំនៅ​ក្រុម​១​ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ មុខរប​នៅផ្ទះ​។​

    សម្ភារៈបាត់បង់​របស់​ជនរ​ង​គ្រោះ ​ម៉ូតូ ១ ​គ្រឿង ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០១៥ ស្លា​ក់លេ​ខ​​ភ្នំពេញ 1​ភ្នំពេញ ​1FD.2171​ លេខ​តួ​KT110D8044237​នឹ ង​លេខ​ម៉ា​ស៊ីន​ KT110DE8044237​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២១ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១ ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​របស់ខ្លួន​ពេលនោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់យក​សោ​ម៉ូតូ​ពី​ដៃ​ក្មួយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ​។​

    លុះ​នៅ​ថ្ងៃទី​១១ ​វិច្ឆិកា​ ២០១៦ ​ម៉ោង​១​​ និង​១៥​នាទី​យប់​ជនសង្ស័យ​បានមក​លេង​ផ្ទះ​បងប្អូន​នៅក្បែ​ជនរងគ្រោះ​ឃើញ​ភ្លាម​ជនរងគ្រោះ​ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​កម្លាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍រួច​ដាក់​ពាក្យបណ្តឹង​តែម្តង​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ស្កុប​ពី​របស់​ជនរងគ្រោះ​ប្រាកដ​មែន​។​

    ករណី​ខាងលើ​អធិការ​ដ្ឌា​ន និង​កម្លាំង​ប៉ុស្តិ៍ កសាង​សំណុំ​រឿង​​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិ​វិ​ធី​ច្បាប់៕

adverise with khmeread

មតិយោបល់