adverise with khmeread 0

​ចាំបាច់​ជិះ​យន្តហោះ​ប្រធានាធិបតី​ដែរ​? នេះ​ជា​យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ សូម្បី​បង្គន់​ក៏​ស្រោបមាស​ដែរ

​    ​នេះ​គឺជា​យន្តហោះ​ដ៏​អស្ចារ្យ​តម្លៃ ៨០ លាន​ដុល្លារ ដែល​លោក​ដូ​ណា​ល់​ត្រាំ​បាន​ប្រើ​សម្រាប់​ការធ្វើដំណើរ​ទៅ​សេត​វិមាន ដែល​ក្នុង​យន្តហោះ​មាន​ទៅដោយ​រោងភាពយន្ត និង​បង្គន់​ធ្វើ​ពី​ថ្ម​ម៉ាប​។​

​    ​ខណៈ​អ្នកនយោបាយ​ជាច្រើន​ទូទាំង​ពិភពលោក ឃោសនា​រក​សំឡេងឆ្នោត​ដោយ​ប្រើ​មធ្យោបាយ​សាធារណៈ ឬ​យានជំនិះ​ផ្ទាល់ខ្លួន លោក​ដូ​ណា​ល់​ត្រាំ​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ជាមួយ​យន្តហោះ​ដ៏​ប្រណិត​។​

​    ​ជាមួយ​ល្បឿន​កំពូល ៨០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​បន្ទប់​សម្រាប់​អ្នកដំណើរ ៤៣ នាក់ យន្តហោះ Trump Force One មាន​ម៉ាស៊ីន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Rolls Royce និង​ខ្សែក្រវាត់​ស្រោបមាស ២៤ កា​រ៉ាត់​ក៏ដូចជា​អ្វីៗ​ផ្សេងទៀត​ដែរ សុទ្ធតែ​ស្រោបមាស​"​។​

​    ​នៅក្នុង​បន្ទប់​របស់គាត់​មាន​ពិ​ដាន​និង​ជញ្ជាំង​ឈើ ក្រណាត់​សូត្រ​ប្រណិត​រាប់​ម៉ែត្រ  និង​ខ្នើយ​ប៉ាក់​ជាមួយ​រូបភាព​តំណាង​គ្រួសារ​របស់គាត់​។ កន្លែង​មើល​ភាពយន្ត​មាន​ទូរទស្សន៍​ទំហំ ៥៧ អ៊ី​ញ និង​មាន​សំឡេង​ស្រដៀង​បន្ទប់​បញ្ចាំងភាពយន្ត​កំ​ពូ​ល​របស់​ហូលីវូដ​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់