adverise with khmeread Untitled 1

WOW!!!!​ ស្នេហា​វ័យ​ចំណាស់​...​តា​សន្យា​ឱ្យ​លុយ​យាយ​៥០​ដុល្លារ​តែ​ត្រូវ​ស្លៀក​រ៉ូ​ប​... យាយ​មកដល់​ស្លៀកខោ​តា​ឱ្យតែ​២៥​ដុល្លារ​ផ្ទុះ​ហិង្សា​...​តើ​មានរឿង​អ្វីខ្លះ​កើតឡើង​...

    ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​ហិង្សា​ដោយ​ចេតនា​ដោយ​សង្សារ​វ័យ​ចំណាស់​មួយគូ គឺ​លោកតា​ដែលជា​ជនល្មើស​ប្រើ​កណ្តាប់ដៃ​វាយ​យាយ​បណ្តាលឱ្យ​របួសធ្ងន់​ដោយសារតែ​រឿង​ស្នេហា​នា​ថ្ងៃទី១២ ​វិច្ឆិកា​ ឆ្នាំ​២០១៦ ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​នេះ​នៅ​ចំណុច​ក្នុងព្រៃ​ដីឡូត៍​គ្មាន​លេខ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ព្រាប ហ៊ី​​ង ភេទ​ស្រី អាយុ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លាងចាន​ឱ្យគេ ស្នាក់នៅ​រោង​លើ​ចិញ្ចើមផ្លូវ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ស៊ិ​ន ម៉ុ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ​រោង​កម្មករ ក្នុង​ការដ្ឋាន​សំណង់ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​លោកតា​ដែលជា​ជនសង្ស័យ​បាន​ទាក់ទង​ទៅ​ជនរងគ្រោះ ដែល​ត្រូវជា​សង្សារ​នឹង​គ្នា រយៈពេល​២​ឆ្នាំ​មកហើយ​នោះ​ឱ្យ​លោកយាយ​ជា​ជនរងគ្រោះ​ស្លៀក​រ៉ូ​ប​មកជួប​នៅ​ចំណុចកើតហេតុ​ខាងលើ ដើម្បី​...​ដោយ​សន្យា​ឱ្យ​លុយ ៥០​ដុល្លារ។​

    ពេលមកដល់​ជនសង្ស័យ​ឃើញ​ជនរងគ្រោះ​ស្លៀកខោ​មក​ក៏​ស្តីឱ្យ​ថា​ "ក្បត់ពាក្យសន្យា​" រួច​ជនរងគ្រោះ​ទារលុយ៥០​ដុល្លារ តែ​ជន​សង្ស័យថា "​មាន​លុយ​តែ ២៥​ដុល្លារ​ទេ​"។ ​ជនរងគ្រោះ​ឆ្លើយថា ​"​មិន​យក​ទេ"​ ហើយ​ជនសង្ស័យ​តប​វិញ​ថា ​"​មិន​យកលុយ​ក៏​រួមរ័ក្ស​ដែរ" (WOW)។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ថា មិន​ព្រម​ទេ ពេលនោះ​ជនសង្ស័យ​ខឹង ក៏​វាយ​ជនរងគ្រោះ​ជាច្រើន​ដៃ​បណ្តាល​ឱ្យ​ហើម​ជាំភ្នែក​ខាងឆ្វេង និង​លើ​ផ្ទៃមុខ (​របួសធ្ងន់​) រួច​ជនសង្ស័យ​យកលុយ​ជនរងគ្រោះ​ថែម​៣៧​ដុល្លារ និង​លុយ​ខ្មែរ ១៨០០០​រៀល ទៅ អង្គុយ​ផឹកស្រា​អស់ លុយ ១៣០០០​រៀល នៅ​រោង​កម្មករសំណង់ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​កាល់ម៉ែត៕

adverise with khmeread

មតិយោបល់