adverise with khmeread Fan 2

អ្នកគាំទ្រម្នាក់នេះ ហូរឈាមពេញមុខហើយនៅតែមិនព្រមទៅផ្ទះ ហេតុតែគាំទ្រផ្កាប់មុខ

          អ្នក​គាំទ្រ​អង់គ្លេស​ម្នាក់​បែកមុខ​ឈាម​ស្រោច​ពេញខ្លួន​ បន្ទាប់ពី​មាន​ជម្លោះ​​​ជាមួយ​ក្រុម​អ្នកគាំទ្រ​ដូច​គ្នា​ អំឡុង​ពេល​ក្រុម​អង់គ្លេស​ប្រកួត​ជាមួយ​ក្រុម​ស្កុត​ឡែន​ក្នុង​ការ​ប្រកួតជម្រុះវើលខាប់។

          រូបភាព​នេះបង្ហាញថា អ្នកគាំទ្រ​ពី​រនាក់​ចាប់ផ្តើម​ផ្ទុះហិង្សា​ដាក់គ្នា​ ​បណ្តាល​អ្នក​គាំទ្រ​ម្នាក់​បែក​មុខ​ឈាម​ហូរ​ពេញ​ខ្លួន អំឡុង​ពេល​ក្រុម​អង់គ្លេស​យក​ឈ្នះ​ក្រុម​ស្កុត​ឡែន ​៣-០ ។

          សន្តិសុខ​បាន​មក​ភ្លាមៗ ដើម្បីអន្តរាគមន៍​ និង​បំបែក​ជម្លោះ​នេះ ហើយ​ប៉ូលិស​បាន​មក​ដល់​ បន្ទាប់ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បំបែកចេញ។​ឧប្បត្តិហេតុ​នេះ​បានធ្វើ​ឲ្យ​ស្រអាប់​ដល់​កម្មវិធីប្រកួត​ដ៏សំខាន់​​នេះ ខណៈ​ពេល​អ្នក​គាំទ្រ​ទាំង​សង​ខាង ​ទើបនឹង​ស្មឹងស្មាធ​មួយនាទីចំពោះទិវាចងចាំដែល​គេហៅ​ថា​ Remembrance Day។

          កីឡាករ ដានីញែល ស្ទឺរីច  អាដាំ ឡាឡាណា និងហ្គែរី ខេហ៊ីល  រក​បាន​ម្នាក់មួយគ្រាប់ដោយ​ការ​តែតបញ្ចូលទី ដែល​ធ្វើ​ឲ្យលោក ហ្គារ៉េត សាវហ្គេត (Gareth Southgate) មានឱកាស​ទទួល​បាន​តំណែង​គ្រូបង្វឹក​ពេញលេញ។

          នៅពេល​នេះ ក្រុម​តោបីអង់គ្លេស​នាំមុខគេដាច់​២ពិន្ទុ​នៅលើ​ពូល​​ F ៕

adverise with khmeread

មតិយោបល់