adverise with khmeread 1

បត់ ១៨០ ដឺ​ក្រេ ថ្ងៃមុន​ជេរ​ឡើង​ហុយ​ដី​! ថ្ងៃនេះ Donald Trump សរសើរ Hillary និង Bill Clinton មិន​ដាច់​ពី​មាត់​នៅក្នុង​កិច្ចសម្ភាសន៍​លើកទីមួយ​ផ្សាយ​តាម​ទូរទស្សន៍​

     កាលពី​ថ្ងៃទី ១២ វិច្ឆិកា Donald Trump បាន​និយាយ​សរសើរ Hillary និង Bill Clinton មិន​ដាច់​ពី​មាត់ នៅក្នុង​កិច្ចសម្ភាសន៍​ថត​ទុក​សម្រាប់​ផ្សាយ​តាម​ទូរទស្សន៍​ជា​លើកទីមួយ តាំងពី​ការបោះឆ្នោត ដោយ​ពណ៌នា​ស្ត្រី​ដែល​លោក​បាន​ប្តេជ្ញា​យក​ញាត់​គុក​ឱ្យបាន​រូបនេះ ថា "​ស្ត្រី​ខ្លាំង និង​ឆ្លាត​វៃ​" និង​មាន​ឥរិយាបថ​រម​ទ​ម្យ​។​

​    ​លោក Trump បាន​ចំណាយពេល​មួយឆ្នាំ​ពេញ​វាយប្រហារ​ពាក្យសម្តី​ថា "Hillary មនុស្ស​ទុច្ចរិត​" ដោយ​លើកឡើងថា លោកស្រី​ញៀន​ថ្នាំ និង​ចង់​ឱ្យគេ​មក​ធ្វើឃាត​លោកស្រី​ទៀត ប៉ុន្តែ​ក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដែល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ១៣ វិច្ឆិកា​នេះ លោក​និយាយថា លោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​សុជីវធម៌​របស់លោក​ស្រី​។ 

​    ​នៅពេល​សួរ​អំពី​គ្រា​ដែល​លោកស្រី Clinton តេ​ប្រាប់​ដើម្បី​ទទួលស្គាល់​បរាជ័យ លោក Trump និយាយថា "Hillary បាន​តេ​មក ហើយ​វា​ជាការ​តេ​ដ៏​គួរឱ្យ​ស្រឡាញ់​។ វា​ជាការ​តេ​ដ៏​ពិបាក​មួយ​សម្រាប់​គាត់ ខ្ញុំ​ចង់​បានន័យថា ខ្ញុំ​អាច​ស្រមៃ​ឃើញ​រឿងនេះ​។ ខ្ញុំ​ចង់​បានន័យថា បើ​ខ្ញុំ​វិញ ខ្ញុំ​ពិបាក​ជាង​គាត់​ទៀត​"​។ 

​    ​លោក Trump បន្តថា "​គាត់​មិនគួរ​ធ្វើ​ល្អ​ដល់​ថ្នាក់​នេះ​ពេក​ទេ​។ គាត់​និយាយថា អបអរសាទរ​។ Donald ធ្វើ​បានល្អ​ណាស់​។ ហើយ​ខ្ញុំ​និយាយថា ខ្ញុំ​អរគុណ​គាត់​ណាស់ គាត់​ជា​គូប្រជែង​ដ៏​អស្ចារ្យ​។ គាត់​ជា​ស្ត្រី​ខ្លាំង ហើយ​ឆ្លាត​ណាស់​"​។​

​    ​បន្ទាប់មក លោក Trump និយាយថា លោក​បាន​និយាយ​ទៅ​លោក Bill Clinton នៅ​ថ្ងៃ​បន្ទាប់​នោះ​ថា "​គាត់​ពិតជា​ស្លូត​ហើយ​រួសរាយ​ណាស់​។ គាត់​និយាយថា វា​ជាការ​ប្រជែង​ដ៏​អស្ចារ្យ ដែល​គាត់​ធ្លាប់​បានឃើញ​ពីមុន​។ គាត់​ពិតជា​ល្អៗ​មែនទែន​"៕

ប្រភព៖ telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់