adverise with khmeread 0

នរណាថា Trump មិន​សមជា​ប្រធានាធិបតី​? ដរាបណា​នៅតែមាន "​ជំទាវ​កូន​" Ivanka ឈរ​ក្បែរ លោក Trump នៅតែ​អាច​ធ្វើជា​ប្រធានាធិបតី​ចរិតល្អ​

    ​ឪពុក​របស់​នាង​ទើបតែ​ជាប់ឆ្នោត​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ Ivanka Trump មាន​ក្តីបារម្ភ​ខ្លាំង​ជាង​ឪពុក​ទៅទៀត​កាលពី​ថ្ងៃទី ១០ វិច្ឆិកា​។ 

​    ​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​សង្កាត់ Manhattan នាង​មាន​សត្រូវ​ដ៏​ពិបាក​បញ្ចុះបញ្ចូល​ម្នាក់​នៅក្នុង​ដៃ​។ មនុស្ស​ម្នាក់​នោះ នាង​ត្រូវតែ​បញ្ចុះបញ្ចូល​ឱ្យធ្វើ​នូវ​អ្វីៗ​ដែល​នាង​ចង់បាន ជាដាច់ខាត​។ 

​    ​ការចរចា​គ្នា​ប្រព្រឹត្តទៅ​យ៉ាង​រលូន ប៉ុន្តែ​មិនទាន់​អាច​បញ្ចូល​បញ្ចូល​រូបគេ​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​នាង​បាន​និយាយថា "​អូ​ខេ ស្អែក​យើង​ទៅ​ជួបគ្នា​នៅ Dunkin’ Donuts បន្តទៀត​"​។ 

​    ​ការបញ្ចុះ​បញ្ចូល​របស់​នាង​ទីបំផុត​ធ្វើបាន​សម្រេច​។ កិច្ចព្រមព្រៀង​រវាង​អ្នក​ទាំងពីរ​ក៏​ទទួលបាន​ជោគជ័យ​។ 

​    ​នាង​មិន​ខុស​អី​ពី​ឪពុក​នោះទេ​។ ផ្តល់ជូន​គ្រប់​អ្វីៗ​ទាំងអស់ ឱ្យតែ​មនុស្ស​នោះ​ពេញចិត្ត​ធ្វើ​អ្វីមួយ ដែល​នាង​ចង់បាន​។ 

​    ​ប៉ុន្តែ​ក្នុង​ន័យធៀប នាង Ivanka មិនមែនជា​ស្កុ​តបិត​ធម្មតា​ទេ នាង​គឺជា​កាវ​ស្អិត​គុណភាព​លេខ ១ ដែល​ជួយ​មនុស្ស​ឱ្យ​រួមគ្នា​ជា​ធ្លុង​មួយ​នៅ​ពីក្រោយ​ឪពុក​នាង​។ 

​    ​Ivanka អាយុ ៣៥ ឆ្នាំ​បានក្លាយ​ជាតា​រា​រះ អំឡុង​យុទ្ធនា​ការបោះឆ្នោត​ដ៏​យូរ និង​ជា​និមិត្តរូប​ជំរុញ​ស្ត្រី​ទាំងឡាយ​ឱ្យ​បាក់ចិត្ត​គាំទ្រ​លោក Donald Trump រហូត​ក្លាយជា​ប្រធានាធិបតី​។ 

​    ​ហើយ​ខណៈដែល​ម្តាយចុង​របស់​នាង​គឺ​លោកស្រី Melania អាយុ ៤៦ ឆ្នាំ នឹង​ក្លាយជា​ជំទាវ​ទី​១​ផ្លូវការ អ្នកវិភាគ​ជាច្រើន​និយាយថា Ivanka នឹង​ក្លាយជា​អំណាច​ពិតប្រាកដ​នៅ​ពីក្រោយ​តំណែង​ប្រធានាធិបតី​។ 

​    ​មិត្តភក្តិ​របស់​គ្រួសារ Trump និង​ជា​សេដ្ឋី​ជំនួញ លោក Carl Icahn បាន​និយាយថា "​ខ្ញុំ​គិតថា ឪពុក​របស់​នាង​ពិតជា​ស្តាប់​នាង​ណាស់ ហើយ​នៅពេល​ខ្ញុំ​និយាយថា ស្តាប់​នាង​ចុះ ខ្ញុំ​ចង់​បានន័យថា ឪពុក​របស់​នាង​គោរព​នាង​ខ្លាំងណាស់ ហើយ​មិនមែន​ដោយសារ​នាង​ជា​កូនស្រី​របស់គាត់​ទេ​"​។ 

​    ​អំឡុង​យុទ្ធនា​ការបោះឆ្នោត គឺ​កុំ​តែ​បាន​នាង Ivanka ទេ ដែល​បាន​ជំរុញ​ឪពុក​ធ្វើខ្លួន​ឱ្យ​សមជា​ប្រធានាធិបតី​នៅ​គ្រប់​ឱកាស​ឡើង​ថ្លែង​នៅមុខ​អ្នកគាំទ្រ​។ 

​    ​ក្នុងចំណោម​ដំបូន្មាន​របស់​កូនស្រី ក៏មាន​ការបញ្ចុះ​បញ្ចូល​ឪពុក​ផងដែរ ឱ្យ​ដកថយ​មួយ​ជំហាន ពេល​គាត់​វាយប្រហារ​ពាក្យសម្តី​ទៅលើ​ចៅក្រម​ម្នាក់ ទាក់ទិន​នឹង​កេរ្តិ៍ដំណែល​ម៉ិ​ក​ស៊ិ​ក​របស់គាត់​។ នាង​ក៏បាន​ប្រាប់​ឪពុក​ឱ្យ​បន្ថយ​សំឡេង​វោហា​ស័ព្ទ​របស់គាត់​អំពី​ការ​រំលូតកូន​ផងដែរ​។ 

​    ​ក្នុងនាម​ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង Chelsea Clinton (​កូន​របស់លោក Bill Clinton) នាង Ivanka នៅតែ​អាច​រក្សាបាន​ចំណងមិត្តភាព​ដ៏​ល្អជា​មួយគូ​សត្រូវ​របស់​ឪពុក​។ 

​    ​ហើយ​បន្ទាប់ពី​ជ័យជម្នះ​របស់ Trump ពួក​អ្នកវិភាគ​បានប្រកាស​ជំទាវ​កូន​ថ្មី (First Daughter) រូបនេះ "​ជា​ផ្នែក​ដ៏​សំខាន់បំផុត​នៃ​តំណែង​ប្រធានាធិបតី​របស់លោក Trump"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់