adverise with khmeread Bellerin large trans  p9c5wvj0jr0gvyuux5wekhezwdmjiz54nf0pzke4raw

Hector Bellerin អាចនឹងខកខានការប្រកួតជាមួយ Man Utd

          កីឡាករ Hector Bellerin ខ្សែការ​ពាររបស់ Arsenal កំពុង​ស្ថិត​ក្នុងស្ថាន​ភាព​មិនច្បាស់លាស់ក្នុងជំនួប​ជាមួយ​ក្រុម​ Man Utd នៅ​ថ្ងៃសៅរ៍នេះដោយសារ​របួស​កជើង។

          កីឡាកររូបនេះ​ត្រូវបានកីឡាករ Danny Rose ទាត់ចំ​កជើង​ អំឡុង​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ។ កីឡា​ករ​អេស្ប៉ាញ​នេះ​សង្ឃឹមថា របួស​នេះ​នឹងឆាប់​សះស្បើយ។ ទោះបីជា​យ៉ាងណា កជើង​នៅ​ឈឺ ហើយកីឡាករ​រូបនេះ​បាន​ត្រឡប់​ទៅ​ទីក្រុងឡុងដ៍​វិញកាលពី​ដើមសប្តាហ៍​នេះ។

កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ Bellerin បានធ្វើ​តេស្ត​របួស​នៅ​ជំរំហ្វឹកហាត់​របស់​​ Arsenal ។ ប្រភពជា​ច្រើន​ស្និទ្ធដែលនឹង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ា​ញ​បារម្ភ​ថា របួស​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​ Bellerin អាចនឹងខកខាន​ការ​ប្រកួត​បីសប្តាហ៍ និងជំនួបជាមួយ​ក្រុម Man Utd ផងដែរ៕

adverise with khmeread

មតិយោបល់