adverise with khmeread Poyet

Gus Poyet អាចនឹងត្រូវបណ្តេញចេញពី Real Betis

          លោក Gus Poyet កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្តេញចេញ​ពី​តំណែង​គ្រូ​បង្វឹក​ Real Betis បន្ទាប់ពី​ដឹកនាំ​ក្រុម​នេះ​មិនទាន់បាន​បួន​ខែផង​។

          អតីត​ខ្សែបម្រើក្លឹប Chelsea និងក្លឹប Tottenham Hotspur រូបនេះបានចូល​ស្នង​តំណែង​លោក Juan Merino នៅ​ក្លឹប Betis ប៉ុន្តែ​ចាប់ផ្តើម​មិន​បាន​ល្អ​ ដោយ​ប្រកួត​ដំបូង​​ចាញ់​ក្រុម​​ Barcelona ៦-២ ។

          លោក Poyet រងការ​រិះគន់​ដោយសារតែ​ដកឲ្យ​កីឡាករ Ruben Castro ចេញពី​ក្រុម​ជម្រើស​ដំបូង។​ ក្រុម Betis រក​បានតែ​១១​ពិន្ទុ​ដោយឆ្លងកាត់​១១​ប្រកួត​និង​ឈរនៅលេ​ខ​រៀង​ទី​១៤​ នៅ​ក្របខណ្ឌ​ La Liga គឺមាន​២ពិន្ទុ​នៅ​លើ​តំបន់​កាត់ចេញ៕

adverise with khmeread

មតិយោបល់