Avasd

នេះ​ជា​គ្រាប់បែក​កម្ទេច​ផ្តាសាយ​តូច​ផ្តាសាយធំ​! អ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​ក្នុងពេល​តែ ២៤ ម៉ោង​ប៉ុណ្ណោះ​

    ​សាយ​តូច​ផ្តាសាយធំ យើង​ដឹង​ហើយ​ថាបើ​ពួកវា​រួមបញ្ចូល​គ្នា​គឺ​យើង​ឈឺ​ហើយ​។ ប៉ុន្ដែ​ប្រសិនបើ​យើង​មើលងាយ​វា ហើយ​មិន​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះទេ វា​នឹង​ទៅជា​ធ្ងន់ធ្ងរ​ខាត​ទាំង​ប្រាក់កាស​និង​ពេលវេលា​រកស៊ី​ទៀត​។​

​    ​ដូចនេះ​ខាងក្រោម​នេះ​គឺជា​រូបមន្ត​ប្រឆាំង​ផ្ដាសាយធំ​និង​ផ្ដាសាយ​ធម្មតា​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ទឹមបារាំង ១ មើម​
​    ​- ទឹក ២ កែវ​
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​។​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​ដំបូង​ដាំទឹក​ឱ្យ​ពុះ​សិន សឹម​កាត់​ខ្ទឹមបារាំង​ចូល និង​ដាំ​រយៈពេល ១៥ នាទី​បើកភ្លើង​តិចៗ​។ ដក​ចេញពី​ចង្ក្រាន​ទុកចោល​ឱ្យ​ត្រជាក់ បន្ទាប់មក​សម្រិត​យក​តែ​ទឹក​និង​លាយ​ជាមួយនឹង​ទឹកឃ្មុំ​និង​ក្រូចឆ្មា​កូរ​ឱ្យ​សព្វ​ចូលគ្នា​។ ពិសា ៣ ពេល ព្រឹក ថ្ងៃ ល្ងាច ធ្វើ​ម្ដង​ពិសា​ម្ដង នឹង​ឃើញ​ប្រសិទ្ធភាព​ក្នុងពេល ២៤ ម៉ោង​នេះ​តែម្តង​៕

ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់