adverise with khmeread Unnamed

ស្រវឹង​ត្រាង​បើករថយន្ត​បុក​ចូលក្នុង​ផ្ទះ​លក់​គ្រឿងក្លែម​របួស​៣​នាក់ (​មាន​វីដេអូ​)

      កណ្តាល ៖ អ្នកបើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ទប់​ស្មារតី​មិនជា​ប់ បួង​ចង្កូត​បត់​មិនទាន់​ជ្រុល​បុក​ចូល​តៀម​លក់​គ្រឿងក្លែម​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​-​ស្រាល​៣​នាក់​ ​កាលពី​ថ្ងៃទី​១២​វិច្ឆិកា​ឆ្នាំ​២០១៦ វេលា ម៉ោង​៨​និង​២០​នាទី​យប់​លើ​កំណាត់​ផ្លូវ​លេខ​១១០ ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

       ប៉ូលិស​និយាយថា  ដំបូង​មាន​រថយន្ត​ម៉ាក Corolla ១ គ្រឿង​បាន​បើក​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​មនុស្ស​កំពុង​អង្គុយ​ក្នុង​រោង​លក់​គ្រឿងក្លែម បណ្ដាលឱ្យ​របួស ៣​នាក់ ធ្ងន់​១​នាក់​។ ចំណែកឯ​សម្ភារ​:​ខូចខាត​រួមមាន សម្ភារ​:​ក្នុង​រោង​លក់​មួយចំនួនធំ​, ម៉ូតូ ហុងដា​C125 ១​គ្រឿង និង​រថយន្ត​បង្ក​០១​គ្រឿង​។​

     មូលហេតុ​ដែល​ឈាន ដល់​កើតមាន​រឿងហេតុ នៅ​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ នៅវេលា ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​១​វិច្ឆិកា​២០១៦​នៅ ចំណុច​ក្នុងផ្ទះ​ឈ្មោះ​លី​-​អៀ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​នៅ ភូមិ​ឫស្សីស្រុក​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​

      គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ រថយន្ត​បង្ក​ម៉ាក Corolla​ពណ៌​ស​សេរី​ឆ្នាំ​១៩៩៥​ពាក់​ស្លាក​លេខ ឆ​.3379​ភ​-​ព​២  អ្នកបើកបរ​ឈ្មោះ  ចក់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​ចុងភៅ​ក្នុង​រោងចក្រ​កាត់ដេរ​យី​ដា​ឫស្សីស្រុក ស្ថិតក្នុង​ឃុំ​កើតហេតុ​ខាងលើ​។ (​រត់គេចខ្លួន​មុន​សមត្ថកិច្ច​ទៅដល់​)​។​

      ប៉ូលិស​បន្តថា មុន​កើតហេតុ​អ្នកបើករថយន្ត​ឈ្មោះ​ចក់ ភេទ​ប្រុស​បាន​បើករថយន្ត​បង្ក​ខាងលើ​ចេញ ពី​ផ្ទះ​មិត្តភក្ដិ​ហើយ​មានបំណង​បត់ រថយន្ត​ត្រឡប់​ក្រាយ​វិញ លើផ្លូវ​ជាតិ​លេខ​១១០ ។ ប៉ុន្ដែ​អ្នកបើករថយន្ត​មិនអាច​គ្រប់គ្រង​ស្ថានភាព​បើកបរ​រថយន្ត​បាន ក៏​ជ្រុល​ចង្កូត​ទៅបុក​លើ​មនុស្ស​ដែល​កំពុង​អង្គុយ​ក្នុង​រោង​លក់​គ្រឿងក្លែម​បណ្ដាលឱ្យ​របួស​៣​នាក់​និង​ខូចខាត​សម្ភារៈ​មួយចំនួនទៀត​។​

       ម្ចាស់ផ្ទះ​រង​ការខូចខាត​ឈ្មោះ លី អៀ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មុខរបរ​លក់ដូរ​ខូចខាត​សម្ភា​រះ​លក់ដូរ​និង​របស់​ប្រើប្រាស់​មួយចំនួនធំ​, ម៉ូតូ​០១​គ្រឿ​ម៉ាក​ហុងដា​C125​សេរី​2013​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1Q-3267 រង​ការខូចខាត​។​

     ក្នុងករណី​ផងដែរ​បណ្តាល​ឲ្យ​មាន​អ្នករបួស​ចំនួន​០៣​នាក់​៖១-​ឈ្មោះ​កាន់ ញ៉ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ​គ្រឿង​ក្លែម នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​រងរបួស​ធ្ងន់​),២.​ឈ្មោះ​លាវ វៃ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​មុខរបរ​ចាំ​ដី នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ( របួសស្រាល ) ,៣.​ឈ្មោះ រតនា ភេទ ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ព្រែក​ថ្មី  ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​(​របួសស្រាល​) ។​

     ជនរងគ្រោះ​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ​។ ចំណែក​មធ្យោបាយ​បង្ក​និង​សំភា​រះ​ខូចខាត​បាន​រក្សា​នៅ​ក្នង​រោង​កើតហេតុ​រងចាំ​ប្រគល់ឱ្យ​ជំនាញ​បន្ត​នីតិវិធី ៕​

 

adverise with khmeread

មតិយោបល់