adverise with khmeread 1

Donald Trump ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​ឡើង​តុលាការ​សិន មុននឹង​ឡើង​ស្បថ​កាន់តំណែង​

    ​លោក Donald Trump នឹង​ក្លាយជា​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​តុលាការ​ដើម្បី​ការពារ​ការចោទប្រកាន់​ពីបទ​ឆបោក​ជនរួមជាតិ​រប​ស់គា​ត់​។​

​    ​បុរស​វ័យ ៧០ ឆ្នាំ​មកពី​គណបក្ស​សាធារណរដ្ឋ​រូបនេះ នឹង​បង្ហាញខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​នេះ​ក្នុង​ទីក្រុង San Diego ដើម្បី​ឆ្លើយ​រាល់​ការចោទប្រកាន់​របស់​អតីត​និស្សិត​នៅ​សាល​វិទ្យាល័យ Trump University ដែល​បាន​បិទទ្វារ​ទៅហើយនោះ​។ និស្សិត​មួយចំនួន​បាន​អះអាងថា ពួកគេ​ត្រូវបាន​បោក​ឱ្យ​បង់លុយ​រហូតដល់​ទៅ ៣៥.០០០ ដុល្លារ​ដើម្បី​រៀន​ពី​អា​ថ៍កំ​បាំង​នៃ​ការវិនិយោគ​អចលនទ្រព្យ​។​

​    ​លោក Robert Shapiro សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Columbia University បាន​ប្រាប់​វេ​ប​សាយ The Independent របស់​ចក្រភព​អង់គ្លេស​ថា "​ខ្ញុំ​មិន​នឹកស្មានថា​នឹងមាន​មនុស្ស​លំដាប់​ខ្ពស់​បែបនេះ​មក​ការពារ​ខ្លួន​ប្រឆាំងនឹង​ករណី​របៀប​អ៊ីចឹង​ទេ​។ ប្រសិនបើ​គាត់​មាន​កំហុស គាត់​អាច​នឹង​សងលុយ​យ៉ាងច្រើន​"​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​និយាយថា ខណៈ​ប្រធានាធិបតី​នានា​មាន​អភ័យឯកសិទ្ធិ​ពី​ពាក្យបណ្តឹង​ដែល​កើតឡើង​អំឡុង​ការបំពេញ​កាតព្វកិច្ច​កា​រងារ​របស់​ពួកគេ តុលាការ​កំពូល​អាមេរិក​បាន​និយាយថា អភ័យឯកសិទ្ធិ​នេះ​មិនមាន​វិសាលភាព​អនុវត្ត​នៅមុន​ការ​កាន់តំណែង​ផ្លូវការ​នោះឡើយ​។​

​    ​ទោះយ៉ាងណា មហាសេដ្ឋី​នៅ​ទីក្រុង​ញូវយ៉ក​រូបនេះ​បាន​បដិសេធ​ការចោទប្រកាន់​នេះ ព្រោះនេះ​គឺជា​បណ្តឹងរដ្ឋប្បវេណី​ដែល​គាត់​មិនត្រូវ​បាន​បង្ខំ​ឱ្យចូល​ខ្លួន​ក្នុង​តុលាការ​ឡើយ​។ យ៉ាងណាក្តី គាត់​បានបញ្ជាក់​យ៉ាងច្បាស់​ពី​បំណង​របស់គាត់​ដើម្បី​បដិសេធ​បង្ហាញខ្លួន ហើយ​គាត់​បានធ្វើ​សេចក្ដី​ថ្លែង​ប្រកាស​ជា​លាយ​លក្ខ​អក្សរ​ចំនួន​ពីរ​នៅក្នុង​ករណីនេះ ខណៈ​គាត់​កំពុង​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់