adverise with khmeread Untitled 1

ម្សិលមិញ​ទាំង​រថយន្ត​ធំ ទាំង​រ៉ឺម៉ក​ក្រឡាប់​ទាំង​២​នៅ​ស្រុក​ព្រៃនប់​

     ព្រះសីហនុ ៖ រថយន្ត​ដឹកទំនិញ​ធុន​ធំ​១​គ្រឿង​មកពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ បាន​ក្រឡាប់​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​នៅ​ម្តុំ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់​កាលពី​ល្ងាច​ថ្ងៃទី​១២​វិច្ឆិកា​២០១៦​។​

    សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ថា​បានឱ្យដឹងថា  ព្រោះតែ​រថយន្ត​នេះ​បើក​គេច​ម៉ូតូ​រ៉ឺម៉ក​ក្នុងទិសដៅ​ប​ញ្ជ្រា​ស់​គ្នា​ទើប​បណ្តាលឱ្យ​រថយន្ត​និង​រ៉ឺម៉ក​ក្រឡាប់​ទាំង​២​តែម្តង ។ រថយន្ត​ដែល​ក្រឡាប់​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-6517 អ្នកបើកបរ​គេច​បាត់​។​

     ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ​។ ចំណែក​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បន្សល់​ទុក​តែ​កន្ទុយ​រ៉ឺម៉ក​ចោល​នៅ​កន្លែងកើតហេតុ​៕​

adverise with khmeread

មតិយោបល់