adverise with khmeread Untitled 1

ដាក់​អំបិល​ក្នុង​សាប៊ូ​មុនពេល​កក់សក់​! ល្បិច​សាមញ្ញ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ធំ​បំផុត​របស់​សក់​

    ​អំបិល​ត្រូវបាន​គេ​យកទៅ​ប្រើ​លើ​រឿង​ផ្សេងៗ​គ្នា​តាម​គោលបំណង​របស់​មនុស្ស​ធ្វើទៅបាន ហើយ​វា​ប្រើ​ភាគច្រើន​គឺ​ដាំ​ស្ល​។​

​    ​ថ្វីបើ​វា​បន្ថែម​រសជាតិ​ម្ហូបអាហារ ប៉ុន្ដែ​ការ​ពិ​សាវា​ច្រើនពេក​ក៏​មិនល្អ​ដែរ​។ យ៉ាងណាមិញ គេ​បាន​ប្រសិទ្ធ​នាម​អំបិល​ថា​ជាតិ​រ៉ែ​ធម្មជាតិ​អាច​ប្រើ​ក្នុង​វិធី​ជាច្រើន ដែល​ធ្វើឱ្យ​ការរស់នៅ​របស់​យើង​កាន់តែ​ស្រួល​។​

​    ​ការដាក់​អំបិល​ក្នុង​ផលិតផល​សាប៊ូ​អាចធ្វើឱ្យ​សក់​និង​ស្បែកក្បាល​ល្អឥតខ្ចោះ​។​

​    ​អ្នក​អាចដាក់​អំបិល​(​សូ​ដ្យូ​ម​ក្ល​រីដ​)​ក្នុង​ផលិតផល​សាប៊ូ​ដើម្បី​ជំរុញ​ផលិតភាព​និង​ប្រសិទ្ធភាព​របស់​វា​។ ឧ​. ប្រសិនបើ​អ្នកមាន​សក់​ក្បាល​ខ្លាញ់ ហើយ​ផលិតផល​ហាក់បីដូចជា​មិនមាន​ប្រសិទ្ធភាព អំបិល គឺ​ឆ្លើយតប​រាល់​បញ្ហា​ទាំងនេះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​ដាក់​អំបិល ២ ទៅ ៣ ស្លាបព្រា​បាយ ចូលក្នុង​សាប៊ូ​ដប​វែង​មួយ និង​ក្រឡុក​វា​ឱ្យ​សព្វ​។ បន្ទាប់មក​យក​វា​មក​កក់សក់​ដូច​រាល់ដង ហើយ​អ្នកនឹង​ឃើញ​លទ្ធផល ក្រោយ​កក់​បាន​ប៉ុន្មាន​ដង​។​

​    ​លើសពីនេះ​អ្នក​អាច​យក​អំបិល​មក​ដុស​ខ្លួន​របស់​អ្នក​ជំនួស​ឱ្យ​ផលិតផល​ក៏បាន​ដែរ ដោយ​អ្នក​គ្រាន់តែ​យក​ប្រេងដូង​កន្លះ​កែវ និង​អំបិល ២ ស្លាបព្រា​បាយ​លាយ​បញ្ចូល​គ្នា​។ បន្ទាប់មក​ដាក់​ក្នុង​ក្រឡ​មួយ​និង​ទុក​នៅ​កន្លែង​ត្រជាក់ ហើយ​អ្នក​អាច​ប្រើប្រាស់​បាន​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់