adverise with khmeread 1

រុស្ស៊ី​បង្ហាញ​វីដេអូ​សមយុទ្ធ​របស់​ក​ង​កម្លាំង​ពិសេស​ដ៏​គួរឱ្យខ្លាច​បំផុត​លើ​ពិភពលោក​

    ​កងកម្លាំង​ពិសេស​របស់​រុស្ស៊ី​ហៅថា Spetsnaz ត្រូវ​បានឃើញ​កំពុង​ហ្វឹកហាត់​នៅក្នុង​ឈុត​ក្រោយ​ឆាក​ដ៏​អស្ចារ្យ​មួយ ដែល​ការហ្វឹកហាត់​នេះ​បង្ហាញ​ពី​របៀប​កងទ័ព​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​យ៉ាង​ហ្មត់ចត់​របស់លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន កំពុង​ត្រៀម​ធ្វើសង្គ្រាម​។​

​    ​Spetsnaz ត្រូវបាន​ចាត់ទុកថា ជា​កងទ័ព​ដ៏​គួរឱ្យ​ញញើត​មួយ​នៅលើ​ផែនដី ហើយ​ពួកគេ​ត្រូវតែ​ឆ្លងកាត់​ការហ្វឹកហាត់​ដ៏​លំបាក​បំផុត​មុននឹង​អាច​ចូលក្នុង​អង្គភាព​នេះ​បាន​។​

​    ​នៅក្នុង​ឈុត​ទីមួយ គេ​ឃើញ​កងទ័ព​ជាច្រើន​ស្លៀកពាក់​ឈុត​ទាហាន និង​មាន​កាំភ្លើងយន្ត​ក្នុង​ដៃ ធ្វើការ​ហ្វឹកហាត់​នៅក្នុង​តំបន់​ព្រៃ​មួយ ដោយ​ការបាញ់​កាំភ្លើង​ជាមួយ​ចលនា​ដ៏​រហ័សរហួន និង​ហ្វឹកហាត់​ក្នុងស្ថានភាព​វ៉ៃ​មួយ​ស្មើ​ជាមួយ​សត្រូវ​។​

​    ​នៅ​ការហ្វឹកហាត់​បន្ទាប់ គេ​ឃើញ Spetsnaz ហាត់​ការពារ​មនុស្ស​សំខាន់​ពី​ការ​លួច​ធ្វើឃាត​។ នៅក្នុង​ឈុត​នេះ កងកម្លាំង​ពិសេស​បាន​បាញ់​តប​ខ្មាន់កាំភ្លើង​នៅលើ​អគារ ខណៈ​ពួកគេ​កំពុង​ជម្លៀស​មនុស្ស​សំខាន់​ទៅកាន់​រថយន្ត​ទាហាន​។​

​    ​កងទ័ព​ទាំងនេះ​ក៏​ហ្វឹកហាត់​នៅក្នុង​ទីតាំង​ដែល​រៀបចំ​ដូច​ទីក្រុង​ផងដែរ​។ នៅក្នុង​ការហ្វឹកហាត់​នេះ ទាហាន​ម្នាក់​បាន​រងរបួស ហើយ​ទាហាន​ឯទៀត​ត្រូវបាន​ធ្វើតេស្ត​ដើម្បី​មើល​ពី​របៀប​ដែល​ពួកគេ​ជួយសង្គ្រោះ​គូកន​។​

​    ​កងទ័ព​ពិសេស​របស់​លោកពូ​ទីន​មួយ​នេះ ត្រូវបាន​និយាយថា មាន​សមត្ថភាព​ហែល​ទឹក​នៅ​ល្បឿន ១៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ច្រមុជ​ទឹកបាន ៣០ ម៉ែត្រ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់