adverise with khmeread Index

វាយប្លន់យកម៉ូតូប៉ូលិសឃាត់ខ្លួនបាន៣នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​សួនច្បារ​មុខ​ឃ្លាំង​សាំង​សូ​គី​ម៊ិ​ច សង្កាត់​ឫស្សីកែវ បន្ទាប់ពី​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​។​ម៉ាក​ViVa​ពណ៌​ខ្មៅ ក្រហម​ស៊េរី​២០១២​ស្លាក​លេខ​ភ្នំពេញ​1E-1655​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៦​មករា​កន្លងទៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​គន សៀង​ហៃ​ភេទ​ប្រុស​អាយុ​២២​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ   ។​

    ប៉ូលិស​បន្តថា ក្រោយពី​ករណីនេះ​កើតឡើង​ប៉ូលិស​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​បើក​ការស្រាវជ្រាវ  វាយតម្លៃ​លើ​ប្រភេទ​មុខសញា​នៅក្នុង​និង​ក្រៅ​មូលដ្ឋាន​ហើយ​ក្នុង រយ​:​ពេល​ស្រាវជ្រាវ​មាន​៨​ថ្ងៃ​ប៉ូលិស​បានកំណត់​បាន​មុខសញ្ញា​ធ្វើ​សកម្មភាព​រស់នៅក្នុង​មូលដ្ឋាន​។​

     លុះ​មកដល់​ថ្ហៃ​១៤​មករា​ឆ្នាំ​២០១៦​ម៉ោង​៩​យប់​ប៉ូលិស​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន​២​នាក់​គឺ​១-​ឈ្មោះ​ដួង​សា​ដា​រ៉ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​ផ្ទះជួល​ផ្លូវជាតិ​លេខ​៥​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ឫស្សីកែវ​និង​២-​ឈ្មោះ​ឈឹម​សា​រ៉​វុ​ធ ហៅ​អា​បូរ​ភេទ​ប្រុស​អាយុ​២០​មុខរបរ​គ្មាន​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​រថភ្លើង​ក្រុម​១១​ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ​។​នៅក្នុង​ថ្ងៃ​ដដែល​ម៉ោង​១​រសៀល​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​១​នាក់​ទៀត​ ឈ្មោះ​ថុល ធី​ម ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់​នៅក្នុង​វត្ត​ឧត្តរា​វ​ត្តី​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​។​

    ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​និង​បក្ខពួក​៤​នាក់​ទៀត​ពិតជា​បានធ្វើ​សកម្មភាព​វាយយក​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន​។ ជនសង្ស័យ​នៅ​សេសសល់​ឈ្មោះ​បារាំង​,​អា​ង៉ោ​,​អាវិត​,​អា​ហុង​(​គេចខ្លួន​)​។​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​ឈ្មោះ​អា​ហុង​យកទៅលក់​។ បច្ចុប្បន្ន​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

adverise with khmeread

មតិយោបល់