adverise with khmeread Unnamed %281%29

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ហាញមុខ​មេខ្លោង​ចោរ​ចិន​និង​ជា​អ្នកបាញ់​សម្លាប់​មន្ត្រី​យោធា​នៅបណ្ណាគារ​មួយក្នុងភ្នំពេញ

    ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ស​ន្និសិទ​សារព័ត៌មាន បង្ហាញមុខ​មេខ្លោង​ចោរប្លន់​ប្រដាប់អាវុធ ជនជាតិ​ចិន កាលពី​ល្ងាច​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ធ្វើ​សកម្មភាព​ចូលទៅ​បាញ់​ប្លន់​លុយ​នៅក្នុង​បណ្ណាគារ​ស៊ីន ហួរ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

     បន្ទាប់មក​បាញ់​លើ​មន្ត្រី​យោធា​កងពលតូច​លេខ​៧០ ពេល​ពួកចោរ​ទាំងនោះ​ប្លន់​បានសម្រេច​រួច​រត់គេច​ខ្លួន​ទៅដល់​ចំណុច​ដី​ឡូ​ត៌​សំណង់ផ្ទះ​ល្វែង​ទុកចោល មួយកន្លែង​ស្ថិតនៅ​ជិត​រង្វង់​មូល​ថ្នល់បំបែក​ចោមចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ  បណ្ដាលឱ្យ​យោធា​ម្នាក់​ស្លាប់​ម្នាក់​និង​ទៀត​របួស​ម្នាក់ កាលពី​វេលា ម៉ោង​១ និង​៥៥ នាទី​រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

    ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​មេខ្លោង​ចោរប្លន់​ម្នាក់​នាំយកទៅ​សាកសួរ​យ៉ាង​ល្អិតល្អន់​និង កំណត់​ច្បាស់លាស់​ពី​អត្តសញ្ញាណ​មេខ្លោង​ចោរ​ជនជាតិ​ចិន​នោះ​។ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានធ្វើ​ស​ន្និសិទ​សារព័ត៌មាន បង្ហាញមុខ​មេខ្លោង​ចោរ​ម្នាក់​នោះ នា​វេលា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា គឺ​ក្រោយពី​មាន​សកម្មភាព​ប្លន់​រយៈពេល​៦​ថ្ងៃ ដើម្បីឱ្យ​សាធារណៈជន​បាន ដឹង​និង​ស្គាល់មុខ​ចោរប្លន់​ខាងលើ​។​

   លោក​យឹម សារ៉ាន់ អធិការ​ប៉ូលិស ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​នៅក្នុង​ពេលធ្វើ​ស​ន្និសិទ​នោះ​ថា ជនសង្ស័យ​ដែលជា​មេខ្លោង​ចោរប្លន់​នោះ ឈ្មោះ ចាង ជី​វៃ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ លេខ​៤៦H ស្ថិតនៅ​ទល់ មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ជ​នស​ង្ស័​យេះ​ត្រូវបាន កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួមជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួនបាន ម៉ោង​១០​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​ចំណុច​ផ្ទះ​ខាងលើ​នោះ ដែល​ការចាប់ខ្លួន​នោះ ក្រោម​បញ្ជា​ដោយផ្ទាល់​ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ​ជួន សុវណ្ណ អគ្គស្នងការ រ​ង៉ូ​លិ​ស​ជាតិ និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​។​

     លោក​បន្តថា មេខ្លោង​ចោរប្លន់​រូបនេះ​គឺជា​អ្នករៀបចំ​ផែនការ និង​ដឹកនាំ​ការចូល​បាញ់​ប្លន់​នៅក្នុង ប​ណ្ណា គារ​ស៊ីន ហួរ និង​បាញ់សម្លាប់​មន្ត្រី​យោធា ដោយ​នៅពេល​ទៅ ធ្វើ​សកម្មភាព​នោះ បក្សពួក​២​នាក់​បាន​ចូលទៅ​ធ្វើ​សកម្មភាព​ចំណែក​ជន​ជា​មេខ្លោង​នេះ គឺជា​អ្នក​ឈរ​ទទូរ​ឆ័​ត្រ​ចាំមើល​ផ្លូវ​ខាងក្រៅ​ផងដែរ​។​

     លោក​អធិការ​បាន​បន្តថា ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមជាមួយ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំងយោធា កងពលតូច​លេខ​៧០ បានធ្វើការ​ឡោមព័ទ្ធ​និង​រុករក​ភ្លាមៗ​ដែរ មិនតែប៉ុណ្ណោះ​បាន​ប្រើ​ទាំង​យន្តហោះ​drone បំពាក់​កាមេរ៉ា​បង្ហោះ​រក​ថែមទៀត ។​

     ប៉ុន្តែ​មិនបាន​ឃើញ​នោះឡើយ ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​ស្មុគស្មាញ មានព្រៃ​និង​ស្រះ​ទឹក​ជ្រៅ ហើយ​ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​។ តែ​ទោះជា​យ៉ាងណា​មិនបាន​បោះបង់​ការរុករក ទេ បានធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា កម្លាំង​ប៉ូលិស​បាន​រកឃើញ​ទីតាំង ដែល​ជនសង្ស័យ​លាក់ខ្លួន ក៏​បន្ត​ចុះ​ឡោមព័ទ្ធ​ផ្ទះមួយ​កន្លែង​ដែលមាន​លេខ​៤៦H ស្ថិតនៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ខណៈនោះ​កម្លាំង​បានធ្វើការ ឃាត់ខ្លួន​បុរស​ជនជាតិ​២​នាក់ នាំទៅ​សាកសួរ ព្រមទាំង​រកឃើញ​ប្រអប់​កាំភ្លើងខ្លី​ម៉ាក​បេ​រ៉ា​តា​មួយ​នៅក្នុង​ផ្ទះមួយ​នោះ​ផងដែរ​។ ក្រោយពេល​សាកសួរ ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងពីរ​នាក់​នោះ មាន​ម្នាក់​គឺមាន​ម្នាក់​ជា​ចំ​ជា​មេខ្លោង ក្នុងការ​រៀបចំ​ផែនការ​និង​ដឹកនាំ​ក្នុង​ការធ្វើសកម្មភាព​បា​ញ់​ប្លន់​នោះ​តែម្ដង ចំណែក​បក្សពួក​ពីរ​នាក់​ទៀត និង​ជា​ជនដៃដល់​ក្នុងការ បាញ់សម្លាប់​ជន​រប​គ្រោះ​បាន​កំពុង​រត់គេចខ្លួន​នៅឡើយ​។​

     គួរ​បញ្ជាក់ថា​ជនជាតិ​ចិន ដែលជា​ម្ចាស់​បណ្ណាគារ ត្រូវ​ចោរប្លន់​យកលុយ​នោះ ឈ្មោះ លូ បាយ​ហេង ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​បាត់បង់​ដែលមាន​លុយ​៥០០​ដុល្លារ និង​ខ្សែ​កមាស​១​ខ្សែ​ទម្ងន់​១​តម្លឹង​។​ចំណែក​ជនសង្ស័យ​ដែល​ស្លាប់​នោះ​ឈ្មោះ​យ៉េន រី​ណង់ អាយុ​២៣​ឆ្នាំ​ជាម​ន្ត្រី​យោធា​នៅ​កងពលតូច​ង​៧០ មាន​ទី​លំ នៅក្នុង​ភូមិ​សំរោង ឃុំ​បារាយ​ណ៏ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ និង​អ្នករងរបួស​ឈ្មោះ​យី សុខ​ហេង អាយុ​២៦​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​ជាមួយគ្នា​៕​

adverise with khmeread

មតិយោបល់