adverise with khmeread 1

ធ្វើបាប​គ្នា​ណាស់ អាង​តែ​គ្នា​ស្លូត​! នេះ​ជា​ប្រតិកម្ម​សុនខ ពេល​បាន​បៀ​ប​ស្ករ​ជូរ​

    ​កាលពីពេល​ថ្មីៗ​នេះ តារា YouTube ម្នាក់​ឈ្មោះ MrJdm365 បាន​អង្គុយ​នៅក្បែរ​តុ​មួយ ហើយ​ញ៉ាំ​ស្ក​គ្រាប់​រស់ជាតិ​ជូរ​ខ្លាំង ហើយ​រូបគេ​ក៏​សម្រេចចិត្ត​ឱ្យ​ឆ្កែ​របស់ខ្លួន​លិឍ​ដើម្បី​មើល​ពី​ប្រតិកម្ម​របស់​វា​។​

​    ​ដំបូង ឆ្កែ​មួយ​ក្បាល​នោះ​ហាក់​ចង់ស៊ី​ខ្លាំងណាស់ ហើយ​វា​ក៏​សម្រេចចិត្ត​លិឍ​សាកមើល​។ ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវការ​ពេល​ប៉ុន្មាន​វិនាទី​មុននឹង​ជាតិ​ដ៏​ជូរ​របស់​ស្ក​គ្រាប់​ជ្រាប​ពេញ​អណ្តាត​។​

​    ​បន្ទាប់មក ក្រោយ​ជាតិ​ជូរ​ជ្រាប​ពេញមាត់ ឆ្កែ​មួយ​ក្បាល​នេះ​ហាក់​ស្អប់​ស្ករ​គ្រាប់​នេះ​ណាស់ ខណៈ​ម្ចាស់​របស់​វា​ឱ្យ​វា​សាក​លិឍ​ម្តងទៀត វា​ក្រវីក្បាល​មើលទៅ​គួរឱ្យ​ខ្នាញ់​ណាស់ ហើយ​វា​សម្លឹងមើល​ស្ករ​ដូចជា​សត្រូវ​របស់​វា​អ៊ីចឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់