adverise with khmeread Unnamed %281%29

ប៉ូលិស​កោះហៅ​មេ​តុងទីន​ម្នាក់​មក​កោសខ្យល់​

      ប៉ៃលិន ៖ មេ​តុងទីន​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​កោះហៅ​មក​សាកសួរ​និង​ដោះស្រាយ​តាម​សន្តិវិធី  បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​កូន​តុងទីន​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ហើយ​មេ​តុងទីន​យល់ព្រម​សង​ដល់​កូន​តុងទីន ១៦​នាក់​ដែល​នៅរស់​ស្មើនឹង​ទឹកប្រាក់​១២៦​លាន​រៀល​។​

     ប៉ូលិស​និយាយថា  លោក​វរសេនីយ៍ត្រី មាស សុ​ផុន នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ចាត់​ឱ្យ​លោក​អនុសេនីយ៍ទោ កន សារុន ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​លិខិត​កោះអញ្ជើញ​ឱ្យចូល​ខ្លួន​មក​ធ្វើការ​បំភ្លឺ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ចំនួន​១​នាក់ ឈ្មោះ ប៊ិច ឈាង​លី ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​មេ​តង់​ទីន រស់នៅ​ភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

    ប៉ូលិស​បន្តថា  ឈ្មោះ ប៊ិច ឈាង​លី (​មេ​តុងទីន​) រូបនេះ​បាន​ធានា​សង​ចំពោះ​កូន​តង់​ទីន​ទាំងអស់​ណា​ដែល​ក្បាល​តង់​ទីន​នៅរស់​ចំនួន ១៦​នាក់ ស្មើនឹង​ទឹកប្រាក់​ប្រមាណ ១២៦,០០០,០០០​រៀល ។​

     ដោយឡែក​កូន​តង់​ទីន​ដែល​ងាប់​ហើយ (​ដេញ​រួចហើយ​) បាន​នៅ​ជំពាក់​លុយ​មេ​តង់​ទីន​ចំនួន​ប្រមាណ ៩៦,០០០,០០០​រៀល ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​តាមដាន​និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់