adverise with khmeread Untitled 1

Bastian Schweinsteiger ទទួលទាន​អាហារ ៤ ម៉ោង​ជាមួយ​គ្រូបង្វឹក​ម្នាក់​មកពី​ក្របខ័ណ្ឌ MLS របស់​អាមេរិក​

    ​ការផ្លាស់​ទៅកាន់​ក្លឹប​ថ្មី​បន្ទាប់​របស់ Bastian Schweinsteiger អាច​នឹង​ជា​ទឹកដី​របស់​សហរដ្ឋអាមេរិក​។​

​    ​ខ្សែបម្រើ​ជើងចាស់​របស់​បិសាច​ក្រហម Manchester United រូបនេះ ត្រូវបាន​ជាប់គាំង​អាជីព​យ៉ាងធ្ងន់ធ្ងរ​ចាប់តាំងពី​ការធ្វើដំណើរ​មកដល់រ​បស់ Jose Mourinho ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។ ទោះជា​យ៉ាងណាក្តី វា​ហាក់ដូចជា​គាត់​នឹង​ផ្លាស់​ចេញពី​ទឹកដី Old Trafford ទោះបីជា​ត្រូវបាន​អនុញ្ញាតឱ្យ​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ក្រុម​ជម្រើស​ដំបូង​របស់គាត់​វិញ​ក៏ដោយ​។​

​     យោងតាម​វេ​ប​សាយ The Express បានឱ្យដឹងថា គាត់​ទទួល​បានការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​សំខាន់បំផុត​មួយ​។ គាត់​បាន​អង្គុយ​អស់​រយៈពេល​បួន​ម៉ោង​ជាមួយនឹង​គ្រូបង្វឹក​របស់​ក្រុម Chicago Fire លោក Veljko Paunovic ក្នុងប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ ភោជនីយដ្ឋាន​ដែល​ពួកគេ​បាន​ណាត់ជួប​គ្នា​គឺ​ស្ថិតនៅ​ខាង​ក្រោ​ទីក្រុង Manchester ។​

​    ​ខណៈដែល​ក្លឹប​របស់​ក្របខ័ណ្ឌ​កំពូល​អាមេរិក MLS មួយ​នេះ​បាន​បដិសេធ​ទទួលស្គាល់​ទៅលើ​សេចក្តីរាយការណ៍ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម Fire បាន​ទទួលស្គាល់ថា លោក Paunovic បច្ចុប្បន្ន​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ច​ចារ​កីឡាករ​ក្នុង​តំបន់​អឺរ៉ុប​៕

adverise with khmeread

មតិយោបល់