adverise with khmeread Untitled 1

ដូ​ណា​ល់​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​សម្បូរ​ស្នេហ៍​ជាងគេ​! ទាក់​ស្រី​រាប់មិនអស់ រាប់ទាំង​អនាគត​ជំទាវ​ទីមួយ​បារាំង​ម្នាក់​ទៀតផង​

    ​ប្រធានាធិបតី​អាមេរិក​ទី ៤៥ លោក​ដូ​ណា​ល់​ត្រាំ ជា​មនុស្ស​មិនដែល​ខ្វះ​នារី​នៅក្នុង​ជីវិត​របស់លោក​ឡើយ ប៉ុន្តែ​តើនរ​ណាខ្លះ​ដែល​គាត់​បាន​ញ៉ែ រៀបការ និង​មាន​ទំនាក់ទំនង​លួចលាក់​ជាមួយ​ខ្លះ​?

​    ​លោក​ត្រាំ​បាន​ជួប​តារា​បង្ហាញ​ម៉ូត​សញ្ជាតិ​ឆែក និង​ជា​អត្ត​ព​លិ​ក Ivana Zelnickova នៅ​បា​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​ក្នុង​ឆ្នាំ ១៩៧៦ ខណៈ​នាង​បាន​ដើរលេង​ទីក្រុង​នេះ​ពី​ទីក្រុង Montreal​។​

​    ​ពួកគេ​បាន​ធ្វើជា​សង្សារ​ជាមួយគ្នា​ប៉ុន្មាន​ខែ ហើយ​បាន​រៀបការ​ចំ​ពិធីបុណ្យ Easter នៅ​ឆ្នាំ​បន្ទាប់ បន្ទាប់ពី​លោក​ត្រាំ​បានធ្វើឱ្យ​នាង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មុនពេល​រៀបការ ដែល​នេះ​បានឱ្យ​នាង​ចំនួន ២០.០០០ ដុល្លារ​រៀងរាល់ឆ្នាំ​នៅពេល​ពួកគេ​រៀបការ​។​

​    ​ទស្សនា​វ​ដ្តី Vanity Fair បាន​រាយការណ៍​ថា លោក​ត្រាំ​ចង់បាន​កូន ៥ នាក់​ជាមួយ Ivana Zelnickova​។ 

​    ​ប្រាំបួន​ខែក្រោយ​មក បន្ទាប់ពី​រៀបការ​រួច កូនប្រុស​ដំបូង​របស់​អ្នក​ទាំងពីរ​គឺ Donald Jr បានប្រសូត​ហើយ​បន្ទាប់មក​គឺ​កូនស្រី Ivanka និង​កូនប្រុស​ទី​ពីរ​គឺ Eric Trump​។​

​    ​* តើនរ​ណាខ្លះ​ដែល​លោក​ត្រាំ​បាន​រៀបការ​ជាមួយ​?
​    ​១. លោកស្រី Ivana Zelnickova Trump វ័យ ៦៧ ឆ្នាំ​

​    ​- ទ្រព្យសម្បត្តិ​៖ ៦០ លាន​ដុល្លារ​
​    ​- រយៈពេល​អាពាហ៍ពិពាហ៍​៖ ១៥ ឆ្នាំ (១៩៧៧ ដល់ ១៩៩២)

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​ត្រាំ​បានឱ្យ​លុយ​បន្ថែម​ដល់ Ivana ចំនួន ២៥ ម៉ឺន​ដុល្លារ​សម្រាប់​កូន​នីមួយៗ​ដែល​គាត់​បាន​បង្កើត​។ លោកស្រី​បាន​ចាក​ចេញពី​លោក​ត្រាំ​ក្នុង​ឆ្នាំ ១៩៩១ ចំពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​មាន​ស្នេហា​លួចលាក់​ជាមួយ​អតីត​តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត Marla Maples ដែល​គាត់​បាន​ជួប​ក្នុង​ឆ្នាំ ១៩៨៩​។ លោក​ត្រាំ​បាន​លែងលះ​លោកស្រី Ivana ក្នុង​ខែមីនា ឆ្នាំ ១៩៩២​។​

​    ​២. លោកស្រី Marla Maples វ័យ ៥៣ ឆ្នាំ​
​    ​- ទ្រព្យសម្បត្តិ​៖ ២០ លាន​ដុល្លារ​
​    ​- រយៈពេល​អាពាហ៍ពិពាហ៍​៖ ៦ ឆ្នាំ (១៩៩៣ ដល់ ១៩៩៩)

​    ​លោក​ត្រាំ​មិន​ខ្ជះខ្ជាយ​ពេល​យូរ​ឡើយ​ជាមួយ​ប្រពន្ធ​ទី​ពីរ​របស់គាត់ ដោយ​រៀបការ​លោកស្រី​ក្នុង​ខែធ្នូ ឆ្នាំ ១៩៩៣ ពីរ​ខែ​បន្ទាប់ពី​កូនស្រី​របស់​ពួកគេ​គឺ Tiffany បានកើត​។ លោកស្រី​ជា​ពិធី​ការិនី​ទូរទស្សន៍ ដែល​ធ្លាប់​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​បរ​វរ​កញ្ញា Miss Universe Pageant របស់លោក​ត្រាំ ហើយ​គាត់​ក៏បាន​សម្តែង​ក្នុង​រឿង​មួយចំនួន​ផងដែរ ដូចជា​រឿង Maximum Overdrive និង​រឿង Executive Decision​។ អ្នក​ទាំងពីរ​បែកបាក់​គ្នា​ក្នុង​ខែឧសភា ឆ្នាំ ១៩៩៧ ហើយ​លែងលះ​ឆ្នាំ ១៩៩៩​។​

​    ​៣. លោកស្រី Melania Knauss-Trump វ័យ ៤៦ ឆ្នាំ (​ប្រពន្ធ​បច្ចុប្បន្ន និង​ជំទាវ​ទីមួយ​ថ្មី​របស់​អាមេរិក​)
​    ​- ទ្រព្យសម្បត្តិ​៖ ១០ លាន​ដុល្លារ​
​    ​- រយៈពេល​អាពាហ៍ពិពាហ៍​៖ ១១ ឆ្នាំ (២០០៥ ដល់​បច្ចុប្បន្ន​)

​    ​តារា​បង្ហាញ​ម៉ូត Melania បានកើត​ក្នុងប្រទេស​ស្លូ​វេ​នី ដែលមាន​ឪពុក​ជា​ជន​កុម្មុយនីស្ត និង​ម្តាយ​ជា​អ្នក​ច្នៃ​សម្លៀកបំពាក់​។ សុបិន​របស់លោក​ស្រី​គឺ​ក្លាយជា​តារា​បង្ហាញ​ម៉ូត ហើយ​គាត់​ចាប់ផ្តើម​អាជីព​ដើរ​ម៉ូត​តាំងពី​អាយុ ៥ ឆ្នាំ​។ គាត់​បាន​ជួប​លោក​ត្រាំ​នៅ​កម្មវិធី Fashion Week ក្នុង​ឆ្នាំ ១៩៩៨ ខណៈ​លោក​ត្រាំ​កំពុង​ណាត់ជួប​ជាមួយ​នារី​ម្នាក់ទៀត​។ លោក​បាន​បញ្ជូន​ស្រី​របស់គាត់​ទៅ​បន្ទប់ទឹក ដូច្នេះ​គាត់​អាច​ញ៉ែ​ជាមួយ Melania ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​ឱ្យ​លេខ​ទូរស័ព្ទ​ទៅ​ត្រាំ ហើយក៏​មិន​ណាត់ជួប​ជាមួយ​គាត់​រហូតដល់​បី​ខែ​បន្ទាប់​។ ដោយ​អាច​និយាយ​ភាសា​ចំនួន ៦ មានដូចជា ស្លូ​វេ​នី បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​សែ​ប៊ី លោកស្រី Melania មាន​ហាង​លក់​គ្រឿងអលង្ការ និង​ស្លៀក​បំពាក់​ផ្ទាល់ខ្លួន ហើយ​ជា​ម្តាយ​របស់​កូនប្រុស​អាយុ ១០ ឆ្នាំ​គឺ Barron​។​

​    ​* តើន​រណា​ទៀត​ដែល​លោក​ត្រាំ​ធ្លាប់​ញ៉ែ​?
​    ​០១. អ្នកស្រី Gabriela Sabatini វ័យ ៤៦ ឆ្នាំ​
​    ​- ពេល​ជួបគ្នា​៖ ឆ្នាំ ១៩៨៩

​    ​ជើងឯក​វាយ​តេ​ន្នី​សអា​ហ្ស​ង់​ទីន​រូបនេះ​ធ្លាប់ជា​តារា​វាយ​តេ​ន្នី​ស​កំពូល​ម្នាក់​នៅពេល​អ្នកស្រី​ជួប​លោក​ត្រាំ ដែល​បាន​លំហែកាយ​ចេញ​ឆ្ងាយ​ពី​លោកស្រី Marla​។ ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​មាន​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ មុននឹង​លោក​ត្រាំ​ត្រឡប់​ទៅរក​អនាគត​ប្រពន្ធ​ទី​ពីរ​របស់គាត់​។​

​    ​០២. អ្នកស្រី Rowanne Brewer Lane វ័យ ៥២ ឆ្នាំ​
​    ​- ពេល​ជួបគ្នា​៖ ឆ្នាំ ១៩៩០

​    ​តារា​ម៉ូ​ដែល​រូបនេះ​បាន​ជួប​លោក​ត្រាំ​នៅ​ពិធីជប់លៀង​មួយ​នៅពេល​គាត់​មាន​អាយុ ២៦ ឆ្នាំ ហើយ​អ្នក​ទាំង​ពីរបាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បន្ទាប់ពី​អ្នកជំនួញ​រូបនេះ​បាន​សួរ​អ្នកស្រី​ថា​តើ​ចង់​ខ្ចី​អាវ​ងូតទឹក​មួយ​អត់​។ តាម​ដឹង លោក​ត្រាំ​បាន​ប្រាប់​អ្នកស្រី​ថា "​នេះហើយ​ជានា​រី​ដ៏​ស្រស់ស្អាត​របស់​ត្រាំ​" នៅពេល​អ្នកស្រី​បាន​ត្រឡប់មកវិញ​បន្ទាប់បី​ខ្ចី​អាវ​លោក​ត្រាំ​។​

​    ​០៣. អ្នកស្រី Carla Bruni វ័យ ៤៨ ឆ្នាំ (​ប្រពន្ធ​អតីត​ប្រធានាធិបតី​បារាំង សាក់​កូ​ស៊ី​)
​    ​- ពេល​ជួបគ្នា​៖ ឆ្នាំ ១៩៩១

​    ​បើទោះជា​បាន​ណាត់​ជាមួយ​លោកស្រី Marla ក្តី Donald នៅតែ​អាច​ញ៉ែ​បាន​អនាគត​ជំទាវ​ទីមួយ​បារាំង បន្ទាប់ពី​នាង​បាន​លែងលះ​ពី​លោក Mick Jagger​។  Carla Bruni បាន​បដិសេធ​របាយការណ៍​ទាំងនេះ ប៉ុន្តែ​លោក​ត្រាំ​បាន​និយាយថា  Carla Bruni បាន​ព្យាយាម​ឱ្យ​លោក​ចាក​ចេញពី​លោកស្រី Marla ដែល​លោក​ត្រាំ​មានគំនិត​ចាកចេញ​នេះ​ជា​យូរណាស់​មកហើយៗ​លោកស្រី  Carla Bruni បាន​ប្រើប្រាស់​ល្បិច​ចិត្តសាស្ត្រ​គ្រប់យ៉ាង​នៅក្នុង​សៀវភៅ​ដើម្បី​ទាក់​រូបលោក​។ លោក​ត្រាំ​បាន​បន្ថែមថា "​នៅ​ទីបំផុត Carla បាន​ក្លាយជា​នារី​ម្នាក់​ដែល​មិន​ចូលចិត្ត​មិនបាន​"​។​

​    ​០៤. អ្នកស្រី Allison Giannini វ័យ ៤៦ ឆ្នាំ​
​    ​- ពេល​ជួបគ្នា​៖ ឆ្នាំ ១៩៩៧

​    ​អ្នកស្រី Allison បាន​ជួប​លោក​ត្រាំ​អំឡុង​ការបែកបាក់​របស់លោក​ពី​ប្រពន្ធ​ទី​ពីរ Marla ដែល​នៅពេលនោះ​លោក​ត្រាំ​មាន​វ័យ ៥០ និង​អ្នកស្រី Allison មាន​វ័យ ២៧ ឆ្នាំ​។ ពួកគេ​ទាំងពីរ​ត្រូវបាន​មិត្តភក្តិ​ទាំងសងខាង​រៀបចំ​ឱ្យ​ណាត់​ជួបគ្នា ប៉ុន្តែ​ស្នេហា​ដូច​ភ្លើងចំបើង​របស់​ពួកគេ​មិនយូរប៉ុន្មាន​ក៏បាន​បញ្ចប់​។ អំឡុងពេល​នៅ​ជាមួយគ្នា អ្នកស្រី Allison បាន​និយាយថា "​គាត់​បាន​អំពី​ទំហំ​ចិត្ត​ដែលមាន​លើ Marla ខ្លាំង​កម្រិតណា​។ ខ្ញុំ​ដឹង​រឿង​ច្រើន​ពី​អ្នកដទៃ​ដែល​និយាយ​អំពី​គាត់ ប៉ុន្តែ​សម្រាប់​ខ្ញុំ គាត់​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​"​។​

​    ​០៥. អ្នកស្រី Jackie Siegel វ័យ ៥០ ឆ្នាំ​
​    ​- ពេល​ជួបគ្នា​៖ ១៩៩៨

​    ​អ្នកស្រី Jackie បាន​ជាប់ទាក់ទង​ជាមួយ​លោក​ត្រាំ​មួយរយៈ​ខ្លី​នៅ​ចុង​ទសវត្សរ៍ ១៩៩០​។ គាត់​អះអាងថា ពួកគេ​មិនដែល​ស្រឡាញ់គ្នា​ខ្លាំង​នោះទេ ប៉ុន្តែ​បាន​ណាត់​ជួបគ្នា​ប៉ុន្មាន​ដង បន្ទាប់ពី​លោក​ត្រាំ​អញ្ជើញ​អ្នកស្រី​ទៅ​ពិធីជប់លៀង​។ អ្នកស្រី​គាំទ្រ​លោក​ត្រាំ​ក្នុង​ឆ្នាំ ២០១៦ នេះ ហើយ​គាត់​បាន​និយាយថា "​គាត់​ជាម​នុស្ស​ដ៏​អស្ចារ្យ​។ ជាម​នុស្ស​ដែល​អ្នកនៅក្រោមឱវាទ​គោរព​ស្រឡាញ់​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​យើង​នៅតែ​ជា​មិត្តភក្តិ​"​។​

​    ​០៦. អ្នកស្រី Kara Young វ័យ ៥៦ ឆ្នាំ​
​    ​- ពេល​ជួបគ្នា​៖ ឆ្នាំ ២០០១

​    ​កំពូល​តារា​ម៉ូ​ដែល​រូបនេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​អ្នកកាសែត​លោក AJ Benza ក្នុងអំឡុងពេល​គាត់​បាន​ជួប​លោក​ត្រាំ​។ មាន​សំឡេង​របស់​អ្នកស្រី​ដែល​បាន​តេ​ចូលក្នុង​កម្មវិធី​វិទ្យុ​របស់លោក Howard Stern ដែល​គាត់​ពន្យល់​ពី​ស្នេហា​ត្រីកោណ​បន្ទាប់ពី​លោក​ត្រាំ​ផ្ទាល់​បាន​ប្រាប់​អ្នក​ស្តាប់​ថា គាត់​និង Kara  លែង​នៅ​ជាមួយគ្នា​ទៀតហើយ​៕

ប្រភព៖ Mirror

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់