adverise with khmeread Cristiano ronaldo signs new contract at real madrid %282%29

Cristiano Ronaldo អាច​ត្រូវ Real Madrid ផាក​លុយ​ដោយសារ​ពាក់​វ៉ែនតា Nike

    ​Cristiano Ronaldo បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​ជាមួយ​អធិរាជ​ស Real Madrid ហើយ​ជាក់ស្តែង​ក្លឹប​គឺ​ពិតជា​រីករាយ​អំពី​រឿង​មួយ​នេះ​ណាស់​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​សន្យា​បន្ត​អនាគត​របស់ខ្លួន​ទៅដល់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន​របស់ខ្លួន​រហូត​ដល់​ឆ្នាំ​២០២១​នៅ​ដើមរដូវ​កាល​នេះ ហើយ​ថែមទាំង​និយាយ​អំពី​ការលេង​រហូតដល់​វ័យ​ខ្ទង់​៤០​ឆ្នាំ​ទៀតផង​។​

​    ​ប៉ុន្តែ​មេៗ​នៅ​ក្លឹប​ហាក់​មិន​សប្បាយចិត្ត​ទេ​ដែល​រូបគេ​ពា​ក់វែន​តា​របស់ Nike នៅក្នុង​សន្និសីទកាសែត​អំពី​ការបន្ត​កុងត្រា​ថ្មី​របស់គាត់​កាលពី​សប្តាហ៍​មុន​។​

​    ​គេ​ដឹង​ហើយ​ថា Ronaldo សូវ​ចូលចិត្ត​ពា​ក់វែន​តា​ទេ​។ ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ពា​ក់វែន​តា​ដោយសារ​ហេតុផល​មួយចំនួន ពេលដែល​គាត់​ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​របស់ខ្លួន​។​

​    ​យោងតាម​សេចក្តីរាយការណ៍​ក្នុងប្រទេស​អេ​ស្ប៉ា​ញ Ronaldo ពាក់​វ៉ែនតា គឺ​ដោយសារតែ​វា​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​សម្ភារៈ​កីឡា Nike ដែលជា​ម្ចាស់​ឧបត្ថម្ភ​មួយជីវិត​របស់គាត់​។​

​    ​ហើយ​ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​សម្ភារៈ​កីឡា Adidas គឺជា​ដៃ​សហការ​ដ៏​រឹងមាំ​របស់​ក្លឹប ដែល Real Madrid ពិតជា​មិន​រីករាយ​នោះឡើយ​អំពី​ដៃគូ​ប្រជែង​ដ៏​សំខាន់​របស់​ពួកគេ​ត្រូវបាន​បង្ហាញខ្លួន​នៅលើ​ការប្រកាស​ផ្លូវការ​ដ៏​ធំ​មួយ​។​

​    ​ជាការ​ពិត អធិរាជ​សបាន​ហាមឃាត់​ផលិតផល​របស់ Nike នៅឯ​កម្មវិធី​របស់​ក្លឹប ហើយ​ដូច្នេះ​ពួកគេ​អាច​នឹង​ពិន័យ​ជា​ប្រាក់​ទៅលើ Ronaldo ចំពោះ​ការរំលោភ​វិន័យ​របស់គាត់​៕

 

adverise with khmeread

មតិយោបល់