adverise with khmeread Referee punched

អាជ្ញាកណ្តាល​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារ​កីឡាករ​ដាល់​មួយ​ដៃ​

    ​អាជ្ញាកណ្តាល​ម្នាក់​បាន​បាត់បង់​ជិវិត​ភ្លាមៗ បន្ទាប់ពី​ត្រូវ​កីឡាករ​មួយរូប​ក្នុង​លី​ក​មិន​អាជីព​ម៉ិ​ក​ស៊ិ​ក ដាល់​ចំ​មុខ​មួយ​ដៃ​។​

​    ​ឧបទ្ទវហេតុ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បានកើត​ឡើង​ក្នុងការ​ប្រកួត​រវាង​ក្រុម Canarios-Rojo និង Lindavista ស្ថិតនៅក្នុង​ទឹកដី Tulancingo រដ្ឋ Hidalgo ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​បន្ទាប់ពី​បាន​ដក​កាត​លឿង​មួយ​សន្លឹក​ឱ្យ​កីឡាករ​មួយរូប​នោះ ដែល​សេចក្តីរាយការណ៍​មួយចំនួន​បានលើកឡើង​ថា វា​គួរតែ​ជា​កាត​ក្រហម​នោះ អាជ្ញាកណ្តាល​រូបនេះ ភ្លាមៗ​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​មិត្ត​រួម​ក្រុម​របស់​កីឡាករ​ដែល​ទទួលរង​ការពិន័យ​នោះ​។​

​    ​កីឡាករ ដែល​បានទទួល​កាត​ពិន័យ​នោះ បន្ទាប់មក​ត្រូវបាន​គេ​ប្រទះឃើញ​ដាល់​អាជ្ញាកណ្តាល​រងគ្រោះ​ជាមួយ​នឹង​ដៃ​ខាងឆ្វេង​របស់ខ្លួន​ពេញទំហឹង​។​

​    ​ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់​លើ​ទីលាន​បាន​ប្រញាប់ប្រញាល់​ចូលទៅ​កាន់​ទីលាន និង​អូសបន្លាយ​ការសង្គ្រោះ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។​

​    ​កីឡាករ​បង្កហេតុ​បាន​រត់​ចេញពី​ទីលាន ក្រោយ​ការវាយប្រហារ​មួយ​នេះ ហើយ​រត់គេចខ្លួន​ជាមួយនឹង​រថយន្ត​មួយគ្រឿង​។ ទោះជា​យ៉ាងណាក្តី គាត់​ត្រូវបាន​ចាប់ខ្លួនបាន​មកវិញ​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​កើតឡើង​ដោយ​ប៉ូលិស​បន្ទាប់ពី​ហេតុការណ៍​នេះ​ត្រូវបាន​បង្ហោះ​ចូលទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​    ​អាជ្ញាកណ្តាល​រូបនេះ​ត្រូវបាន​គេ​រាយការណ៍ គាត់​មានឈ្មោះ Victor Trejo ហើយ​ការធ្វើ​កោសល្យវិច័យ​បានបង្ហាញ​ថា​គាត់​បាន​ស្លាប់​ដោយ​របួស​ខួរក្បាល​ធ្ងន់ធ្ងរ​៕

 

adverise with khmeread

មតិយោបល់