adverise with khmeread George hotz self driving car 600x329

អស្ចារ្យ​មែន​! Hacker ម្នាក់​បង្កើតបាន​បច្ចេក​វិជ្ជា​បញ្ជា​រថយន្ត​ឱ្យ​បើក​ស្វ័យប្រវត្តិ​ខណៈ​ក្រុមហ៊ុន​ធំៗ​កំពុង​ស្រាវជ្រាវ​វិលមុខ​

    ​ខណៈ​ក្រុមហ៊ុន​ធំៗ Google, Tesla និង Mercedes កំពុង​ចំណាយ​រាប់រយ​លាន​លើ​ការស្រាវជ្រាវ​និង​បង្កើត​រថយន្ត​ដែល​អាច​បើក​ដោយ​ខ្លួនឯងបាន ស្រាប់​តែមាន​បុរស​ម្នាក់​ដែលជា Hacker មកពី San Francisco របស់​អាមេរិក​ជឿថា​គាត់​អាចបង្កើត​នូវ​បច្ចេកវិជ្ជា​ទាំងអស់នេះ​ដោយ​ខ្លួនឯងបាន​។

​    ​លោក George Hotz ដែល​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ Jailbreak លើ​ទូរស័ព្ទដៃ Iphone បាន​ឲ្យ​ដឹងថា លោក​បាន​បង្កើត​នូវ​បច្ចេកវិជ្ជា​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​បាន​ដោយ​ខ្លួនឯង ហើយ​នេះ​គឺជា​រឿង​ពិត​មិន​កុហក​នោះឡើយ​។ លោក​និយាយទៀតថា​បច្ចេកវិជ្ជា​នេះ​ប្រើតែ​ប្រាក់​ប្រហែលជា​ខ្ទង់ពាន់​ដុល្លា​តែប៉ុណ្ណោះ​ដើម្បី​បង្កើត​វា​ឡើង ហើយ​អាចអនុវត្ត​ទៅលើ​រថយន្ត​ស៊េរី​ទំនើប​បាន​ទៀតផង​។​

​    ​លោក Hotz កាល​អាយុ​១៧​ឆ្នាំ​បាន​ក្លាយជា​មនុស្ស​ដំបូង​ក្នុង​ពិភពលោក ដែល​បាន​ដោះ​សោរ (Unlock) iPhone ហើយ​បាន Hack លើ Sony Playstation 3 នៅ​ប៉ុន្មាន​ឆ្នាំ​មុននេះ​។ គាត់​ក៏​ធ្លាប់បាន​ធ្វើការ​រយៈពេល​ខ្លី​នៅ Google, SpaceX និង Facebook ផងដែរ ប៉ុន្ដែ​បន្ទាប់មក​បាន​រៀន​ស្ងាត់ៗ​នៅ​សាកលវិទ្យាល័យ Carnegie Mellon University ហើយ​គាត់​ក៏បាន​សម្រេចចិត្ត​ធ្វើការ​ខ្លួនឯង​ដោយ​បង្កើត​បច្ចេកវិជ្ជា​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ បុរស​អស្ចារ្យ​ម្នាក់​នឹងមាន​គម្រោង​លក់​នូវ​ប្រព័ន្ធ​ដែល​ខ្លួន​បាន​បង្កើត​ទៅ​អតិថិជន​ផ្ទាល់​តែម្ដង​នៅពេលដែល​ប្រតិបត្តិការ​នេះ​ចាប់ផ្ដើម​៕

​(ហាម​ចម្លង​យក​អត្ថបទ​ពី​វេ​ប​សាយ​ខ្មែរ​រីដ​ដោយ​គ្មាន​ការអនុញ្ញាត​)

adverise with khmeread
ប្រភព៖ ទេចអ៊ិនសាយដ័រ

មតិយោបល់