adverise with khmeread Untitled 1

Cristiano Ronaldo ថត​ផ្សាយពាណិជ្ជកម្ម​ដ៏​ចម្លែក​មួយ យក​ស្ទីល​តាម​ភាពយន្ត​ល្បី Home Alone

    ​Cristiano Ronaldo កំពុង​ដាក់​អារម្មណ៍​ស្មារតី​ទៅក្នុង​បុណ្យ​ណូអែល ដោយ​ចូលរួម​សម្តែង​ក្នុង​វីដេអូ​មួយ ដែលជា​សាច់រឿង​ក្នុង​ខ្សែភាពយន្ត "Home Alone" ក្នុង​ឆ្នាំ ១៩៩០​។​

​    ​ក្រោយ​ការចេញផ្សាយ​នៃ​ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ថា "Ronaldo" តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ ជាក់ស្តែង​គឺ​ពិតជា​ចង់​សាក​រសជាតិ​ថ្មី​សម្រាប់​ឈុត​ឆាក​សម្តែង​បន្ថែមទៀត​នៅលើ​កញ្ចក់​ទូរទស្សន៍​ខ្នាតតូច​។​

​    ​អ្វី​គ្រប់យ៉ាង​ដែល​តួអង្គ​ក្មេង​តូច Macaulay Culkin ក្នុង​ឆ្នាំ ១៩៩០ អាចធ្វើ​បាន Ronaldo បញ្ជាក់ថា​គាត់​អាច​ធ្វើបាន​ដូចគ្នា​។ ក្នុង​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ដ៏​ចម្លែក​នេះ ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ប៉ុនប៉ង​ស្នាក់នៅ​ក្នុងផ្ទះ​របស់គាត់​តែម្នាក់ឯង ខណៈដែល​គ្រួសារ​របស់គាត់​ទាំងអស់​បានចេញ​ទៅធ្វើ​ដំណើ​រ​កម្សាន្ត​៕

 

adverise with khmeread

មតិយោបល់