adverise with khmeread 1

Marco Materazzi ដែល​ត្រូវ Zinedine Zidane ជល់​ក្បាល​ចំ​ទ្រូង​នោះ ក្លាយជា​គ្រូបង្វឹក​បាល់ទាត់​អាជីព​ហើយ​

    ​Marco Materazzi ដែលជា​តួអង្គ​ចិត្តអាក្រក់​ដែល​ត្រូវ Zinedine Zidane ជល់​ក្បាល​ទៅនឹង​ទ្រូង​របស់គាត់  ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០០៦ វគ្គ​ផ្តាច់ព្រ័ត្រ បច្ចុប្បន្ន​បាន​ចូលកាន់​កាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្លឹប Chennaiyin ក្នុង​លី​ក​កំពូល​ឥណ្ឌា Indian Super League ។​

​    ​ក្រុម​របស់គាត់​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Kerala Blasters ក្នុងជំនួប​ធំ​ភាគខាងត្បូង​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​ហើយ​ប្រិយមិត្ត​ចំនួន ៣៥.០០០​នាក់​បាន​រៀប​គម្រោង​ជំរុញ​ទឹកចិត្ត​របស់​អតីត​កីឡាករ​របស់​អ៊ីតាលី​ជាមួយនឹង​ម៉ាស់​ដ៏​គួរឱ្យ​រន្ធត់​របស់ Zidane ទាំងនេះ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត​ក្រុម​របស់លោក Marco Materazzi បាន​ទទួលរង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ដែលជា​លទ្ធផល​បញ្ចប់​ការប្រកួត​នៅលើ​ទឹកដី Jawaharlal Nehru Stadium កាលពី​ម្សិលមិញ​នេះ​៕

adverise with khmeread

មតិយោបល់