adverise with khmeread Unnamed %281%29

ឡាន​ដឹក​ត្រី​ជាង​មួយ​តោន​ក្រឡាប់​ធ្លាក់​លូ​ទួល​ក្រសាំង​

    កណ្តាល ៖ រថយន្ត​ដឹក​ត្រី​ពី​ជ្រៃ​ធំ​ព្រំដែន​វៀតណាម ទៅ​លក់​នៅ​ផ្សារ​ព្រែក​ព្នៅ ក្រឡាប់ចាក់​ត្រី​ចោល​នៅ​ចំណុច​លូ​ទួល​ក្រសាំង ផ្លូវជាតិ​លេខ​២១​បេ ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ បណ្តាលឱ្យ​ខូចខាត​ត្រី​ជាង​១​តោន ប្រភេទ​ត្រី​ទី​ឡាប់​យ៉ា អ្នកបើកបរ​មិនបាន​គេ​ស្គាល់ឈ្មោះ​ទេ​។​

    ប៉ូលិស​និយាយថា  រថយន្ត​ម៉ាក​ហ៊ីយ៉ាន​ដាយ​ពណ៌​ស​ទម្ងន់​៥​កែ​ឡើង​១០​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-2892​ បើក​ពី​ត្បូង​ទៅ​ជើង វ៉ា​ក​អឺនិង​រថយន្ត​ពី​ខាងមុខ​ជាន់​ប្រាំង​មិនស៊ីជ្រុល​ធ្លាក់​តែម្តង​។ គ្រោះថ្នាក់​នេះ​មិន​បង្ក​ឱ្យ​មនុស្ស​មាន​របួស​ឡើយ។​

    បន្ទាប់មក​សមត្ថកិច្ច​បានមក​ធ្វើ​អន្តរាគមន៍ភ្លាម៕

adverise with khmeread

មតិយោបល់