Unnamed %284%29

គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ឈ្លោះប្រកែក​វាយតប់​គ្នា​ដក​កាំភ្លើងខ្លី​បម្រុង​បាញ់​ផ្អើល​ឈុ​ល​នៅមុខ ​X2

    ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​កើតឡើង​គឺ​ដោយសារ​មានការ​ឈ្លោះប្រកែក និង​វាយតប់​គ្នា ហើយ​បាន​ដក​កាំភ្លើងខ្លី​អា​មេ​បញ្ចូល​គ្រាប់​បំណង​បាញ់ ប៉ុន្តែ​ត្រូវបាន​គេ​ឃាត់​ទាន់ គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ ​X2 តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ កែង​ និង​ផ្លូវ​លេខ​៥៥ ស្ថិតក្នុង​សង្កាត់​បឹង​រ៉ាំ​ង ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-9855 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ ទិសដៅ​ពី​លិចទៅ​កើត​។​ ដោយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា ពេលមកដល់​ចំណុច​មុខ​ខារ៉ាអូខេ ​X2 បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ (​ឆ្លាម​) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Al-8348 ដែល​ចត​ឈប់​នៅមុខ​ខារ៉ាអូខេ​ X2 ចំ​ពីក្រោយ​ពេញទំហឹង និង​រុញ​ទៅបុក​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ទៀត ពណ៌ខ្មៅ ម៉ាក ឡិច​ស៊ី​ស​៥៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-8696 បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ។​

    បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចេញមក​និយាយ​ជាមួយ​ភាគី​រងគ្រោះ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ភាគី ឡិច​ស៊ី​ស​៥៧០ ឱ្យ​បើករថយន្ត​ថយ​ចេញ​សិន តែ​ភាគី​រថយន្ត​កាមរី​ឆ្លាម រងគ្រោះ​ដូចគ្នា​មិន​ព្រម ដោយ​ថា​រង់ចាំ​សមត្ថកិច្ច​ជំនាញ​វាស់វែង​សិន។​

    បន្ទាប់មក​ក៏​ទាស់​ពាក្យសម្តី​គ្នា​ទៅវិញទៅមក និង​បាន​វាយតប់​គ្នា រហូត​ភាគី​រថយន្ត​កាមរី​ឆ្លាម ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​អា​មេ​បញ្ចូល​គ្រាប់​បំណង​បាញ់។ ​ប៉ុន្តែ​ត្រូវបាន​អ្នក​ដែល​នៅ​ទីនោះ​ស្ទុះ​មក​ចាប់ បង្ក​ការភ្ញាក់ផ្អើល​តែម្តង។​

    ក្រោយមក​ក៏មាន​ការសម្របសម្រួល​គ្នា​ដោយ​ទំនង​សុទ្ធសឹងតែ​ជា​អ្នក​ស្គាល់គ្នា ហើយ​ជម្លោះ​នោះ​ក៏បាន​ស្ងាត់បាត់​ទៅវិញ។ ​ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​រង់ចាំ​សមត្ថកិច្ច​វាស់វែង និង​ចាត់ការ​តាម​នីតិវិធី។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នកកាន់កាំភ្លើង​នៅឡើយ​។ នៅពេល​ទទួលបាន​ព័ត៌មាន​បន្ថែម ខ្មែរ​រីដ​នឹង​ចុះផ្សាយ​បន្តទៀត​៕

មតិយោបល់