adverise with khmeread 1

Audi ​បុក​គ្នា​ជាមួយ​ Visto របួសធ្ងន់​ម្នាក់​ និង​រថយន្ត​ខូចខាត​ទាំងពីរ​គ្រឿង​

    ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​រថយន្ត​២​គ្រឿង​រង​ការខូចខាត​នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​ដែល​បាន​កើតឡើង​នា​ម៉ោង​២​ និង​១០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី​១៣​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ ដែល​ស្ថិតនៅតាម​បណ្តា​យ​មហាវិថី​ព្រះមុនីវង្ស​កែង​ និង​ផ្លូវភ្លោះ​អូរឫស្សី​ក្នុង​ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គេ​ពុំ​ដឹងថា​ភាគី​ខាង​ណា​ជា​អ្នកបង្ក​នោះទេ​ដោយសារតែ​ពេល​គ្រោះថ្នាក់​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​ខ្លាំង​ហើយ​ខាង​ម្ចាស់​រថយន្ត​ Visto រងរបួស​ធ្ងន់។​ ឯ​ម្ចាស់​រថយន្ត ​Audi​ បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

    រថយន្ត​ទាំងពីរ​គ្រឿង​ដែល​បុក​គ្នា​បណ្តាល​ឱ្យមាន​មនុស្ស​រងរបួស​នោះ​គឺ​មួយគ្រឿង​ម៉ាក​ Audi ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2T-5987។ ​ចំណែក​មួយគ្រឿង​ទៀត​ម៉ាក ​Visto ​ពណ៌​លឿង​។​

    រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​និង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុងភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់