adverise with khmeread Unnamed %282%29

សាហាវណាស់!!! លែងលះគ្នា​ទើបបានមួយថ្ងៃ ស្ទាក់​កាប់​ប្រពន្ធ​ដាច់​.​ក​

    ក្រចេះ ៖ បន្ទាប់ពី​លែងលះ​បាន​១​ថ្ងៃ ស្រាប់តែ​នៅ​ព្រលឹម​ថ្ងៃទី​១៣ វិច្ឆិកា ២០១៦ ​បុរស​ជា​ប្តី​បាន​ស្ទាក់​កាប់​ប្រពន្ធ​២​កាំបិតផ្គាក់​បណ្ដាលឱ្យ​ដាច់.ក​ស្លាប់​ក្នុង​ថ្លុកឈាម នៅផ្ទះ​របស់ខ្លួន​នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​។​

    ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ច​ង្ក្រ​ង់ បានឱ្យដឹងថា មូលហេតុ​ដែល​ប្តី​ប្រើ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​រហូត​ដាច់​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម កណ្តាល​ភូមិ ផ្តើមចេញពី​រឿង​មានទំនាស់​ជាច្រើនលើក​ច្រើនសារ ដោយ​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​រហូត​ឈានដល់​ការលែង​លះ​បាន​រយៈពេល​១​ថ្ងៃ​។​

    ប៉ូ​លិ​ល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់​បន្តថា បុរស​ដៃដល់​ជា​ប្តី​ឈ្មោះ ជួ សេងហុង អាយុ​៤៧​ឆ្នាំ។ ​ចំណែក ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ រី សុខុម អាយុ​៣៦​ឆ្នាំ ក្រុមគ្រួសារ​នេះ​មានកូន​ប្រុស​-​ស្រី​៥​នាក់ និង​រស់នៅ​ធ្វើស្រែ​ចម្ការ​នៅ​ចំណុច​ដី​សម្បទាន ស្ថិតក្នុង​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

    លោក​អនុសេនីយ៍ឯក រស់ ប៊ុនធឿន នាយប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់​បានឱ្យដឹងថា កន្លងមក​គ្រួសារ​នេះ តែងតែមាន​ជម្លោះ​ជា​ញឹកញាប់ ហើយ​នៅមុនថ្ងៃកើតហេតុ ពួកគេ​ទាំង​២​នាក់​បានមក​ដាក់ពាក្យ​លែងលះគ្នា​នៅ​សាលាឃុំ​ចង្ក្រង់។​

    បន្ទាប់ពី​លែងលះ និង​ចែកទ្រព្យ​សម្បត្តិ​គ្នា​បាន​១​ថ្ងៃ នៅ​ព្រឹក​ថ្ងៃកើតហេតុ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​បាន​ដើរទៅ​ផ្ទះ​ដើម្បី​យក​ខោអាវ ក៏​ត្រូវបានជនដៃដល់​ជា​ប្តី​ប្រដាប់​ដោយ​កាំបិតផ្គាក់​កាប់​ចំនួន​២​កាំបិត​បណ្តាលឱ្យ​ដាច់​.​ក​ស្លាប់​ក្នុង​ថ្លុ​ង​ឈាម​តែម្តង​។​

    លោក​អនុសេនីយ៍ឯក រស់ ប៊ុនធឿន បាន​បន្តថា ភ្លាមៗ​ជនដៃដល់​ត្រូវបាន​កម្លាំង​ប៉ូលិស​ចុះ​ចាប់​ឃាត់ខ្លួន និង​នាំខ្លួន​មក​សាកសួរ​។​

    នៅ​ចំពោះមុខ​ប៉ូលិស​ជនដៃដល់​បាន​ឆ្លើយ​សារភាពថា មូលហេតុ​​ដែល​នាំ​ឱ្យ​មានការ​លែងលះ និង​ឈាន​ឱ្យ​មានការ​កាប់សម្លាប់ ក៏​ព្រោះ​តែ​រូបគេ​ចោទប្រកាន់ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​លួច​មាន​សា​ហាយ​៕​

adverise with khmeread

មតិយោបល់