adverise with khmeread 14962616 1412561168784699 7351053009805112272 n

អ្នកបើក​យន្តហោះ​ចម្បាំង​ស្រី​លើកទីមួយ​របស់​ចិន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​

    ​អ្នកបើក​យន្តហោះ​ចម្បាំង J-10 ស្រី​ដំបូង​របស់​ប្រទេស​ចិន​ឈ្មោះ Yu Xu បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១២ វិច្ឆិកា​។​

​    ​យោងតាម​របាយការណ៍​របស់​កាសែត South China Morning Post (SCMP) បានឱ្យដឹងថា យន្តហោះ​របស់​នាង​បាន​ធ្លាក់ចុះ​មកដល់​ដី ហើយ​នាង​មិនអាច​ចុះ​ទម្លាក់ខ្លួន​ហោះ​តាម​ឆ័​ត្រ​យោង​ទាន់ពេលវេលា​ទេ​។ របាយការណ៍​ខ្លះ​បានឱ្យដឹងថា​នាង​អាច​លោត​ចេញពី​យន្តហោះ​បានដែរ តែ​ខ្ទាត​ត្រូវស្លាប​យន្តហោះ​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ក្នុង​ខេត្ត​ហឺ​ប៉ី មួយថ្ងៃ​បន្ទាប់ពី​ពិព័រណ៍​កងកម្លាំង​យន្តហោះ​របស់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​វេ​ប​សាយ SCMP​។​

​    ​យោងតាម​ប្រភព Chinese Media នាង YU វ័យ ៣០ ឆ្នាំ​ហោះ​ជាមួយនឹង​អ្នកបើក​យន្តហោះ​ប្រុស​ម្នាក់ ដែល​អាច​គេច​ពី​គ្រោះថ្នាក់​បាន ប៉ុន្ដែ​រងរបួស​ស្រាល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់