adverise with khmeread C16 5105

គង់ សុជាតិ ជ្រើសរើស​នូ​ទ្រី​ម៉ា​ម​ដើម្បី​សុខភាព​ទារក​និង​ម្តាយ​

       ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ “​នូ​ទ្រី​ម៉ា​ម​” ជា​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​និង ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ​បានរៀបចំ​ធ្វើ​កម្មវិធី សិក្ខាសាលា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង ២​រសៀល នៅ​ភោជនីយដ្ឋាន Les Cock Tails ។ 

    កម្មវិធី​នោះ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ផ្នែក​អាហារ​រូប​ត្ថ​ម្ភ​មកពី​ប្រទេស​សឹង្ហ​បុរី លោក​Same Muel  អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន “​នូ​ទ្រី​លេ​ត ម៉ា​ស្ទើរ អិ​ល​អឹម ខូ​ល​អិ​ល​ធី​ឌី​” លោក ទឹម សុវណ្ណារ៉ា , រួមទាំង​អ្នកតំណាង​ផលិតផល និង​អ្នកនាង គង់ សុជាតិ ដែល​កំពុងតែ​ពរ​ពោះ រយៈពេល ៧​ខែ នាពេល​បច្ចុប្បន្ន​។ 

    “​នូ​ទ្រី​ម៉ា​ម​” គឺជា​ផលិតផល​ដ៏​ល្អ​មួយ ដែល​បានជ្រើសរើស​យក​អ្នកនាង គង់ សុជាតិ ធ្វើជា​អ្នកតំណាង​ផលិតផល ហើយ​ក្នុងថ្ងៃនេះ​ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី សិក្ខាសាលា ដើម្បី​បង្ហាញជូន​ដល់​បងៗ​ស្ត្រី​ទាំងឡាយ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ឱ្យបាន​ជ្រាប​ច្បាស់​ថា​តើ​អត្ថប្រយោជន៍ និង​ការប្រើប្រាស់​ផលិតផល “​នូ​ទ្រី​ម៉ា​ម​” មានគុណ​ប្រយោជន៍ និង​អត្ថប្រយោជន៍​បែបណាខ្លះ​។ 

   Mr. Same Muel ដែលជា​អ្នកតំណាង​ក្រុមហ៊ុន​នៅ​ប្រទេស​សឹង្ហ​បុរី​បាន​លើកឡើងថា “​នូ​ទ្រី​ម៉ា​ម​” គឺជា​ផលិតផល​ដែល​ផលិតឡើង​តាម​ស្តង់ដារ​និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត របស់​ប្រទេស​សឹង្ហ​បុរី​ស្របតាម​ក្រសួងសុខាភិបាល រួមផ្សំ​ជាមួយ​រូ​ម​មន្ត​ជាច្រើន​មុខ​ដូចជា FOS, នុយ​គ្លី​អូ​ថា​យ​, Iron, Calcium, Omega 3 & Omega 6, DHA រួមផ្សំ​ទាំង​វីតាមីន ៤២​ប្រភេទ​ផ្សេងគ្នា​ទៀត​ក្នុងការ​ចិញ្ចឹម និង លូតលាស់​របស់​ទារក​បានល្អ​នៅក្នុង​ផ្ទៃ​។​

      ជាពិសេស​ជា​ប្រភេទ​ទឹកដោះគោ​សម្រាប់​បំបាត់​អាកា​រៈ​ចាញ់​គភ៌ ដែល​ធ្វើឱ្យ​ស្ត្រី​ជៀសផុត​ពី​ការ​ចុក​រោយ​ចង្កេះ ស្ពឹក​ស្រពន់ ឬក៏​ទាក់ទង​និង​រោគ​ស្ត្រី​ផងដែរ​។ 

     ការលើកឡើង​នោះ លោក ទឹម សុវណ្ណារ៉ា បានបញ្ជាក់​បន្ថែមថា “​នូ​ទ្រី​ម៉ា​ម​” កំពុង ធ្វើ​ចរាចរណ៍​មកដល់​បច្ចុប្បន្ន​រយៈពេល​៣​ឆ្នាំ​មកហើយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយក៏​មានការ​ចែកចាយ​យ៉ាង​ធំ​ទូលាយ​ក្នុង​ទីក្រុង​ភ្នំពេញ​, ខេត្តសៀមរាប​, កំពង់សោម​, កំពត​, តាកែវ​, កំពង់ស្ពឺ​, កំពង់ចាម​, បាត់ដំបង ជាដើម​។​

    ក្នុងនោះ​ក្រុមហ៊ុន​ក៏មាន​បំណង ចែកចាយ​បន្ត​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ដោយ​តម្រូវការ​អតិថិជន​ជាច្រើន​គាត់​ទាមទារ​ឱ្យមាន​ការលក់​ផលិតផល​នេះ​តាម​ខេត្ត​នីមួយៗ​ដើម្បី​ងាយស្រួល​ក្នុង​ការរក​ផលិតផល​នេះ​ទៅប្រើ​ប្រាស់​។ 

    លោក ទឹម សុវណ្ណារ៉ា បានបញ្ជាក់​ផង​ដែលថា​ផលិតផល “​នូ​ទ្រី​ម៉ា​ម​” ជា​ផលិតផល​មួយ​ដែល​ល្អ​សម្រាប់​ស្ត្រី​ទាំងអស់​ដែល​គាត់​កំពុងតែ​ពរ​ពោះ​។​ក្នុងនោះ “​នូ​ទ្រី​ម៉ា​ម​” បានរៀបចំ​កម្មវិធី សិក្ខាសាលា​នេះ គឺ​ដើម្បី​រិត​បន្តឹង ដើម្បីឱ្យ​បងៗ​ស្ត្រី​អស់​គ្នា​ដែល​គាត់​កំពុងតែ​ពរ​ពោះ​យល់ច្បាស់​ថា​តើ​ការប្រើប្រាស់​ផលិតផល ម្សៅ​ទឹកដោះគោ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អត្ថប្រយោជន៍​បែបណា​សំរាប់​គាត់​ទាំងអស់គ្នា​។ 

    ចុងក្រោយ​អ្នកនាង គង់ សុជាតិ គាត់​បានលើកឡើង​អំពី ការប្រើប្រាស់​ផលិតផល​របស់គាត់​គឺជា​ភស្តុតាង​ដ៏​សំខាន់ បំផុត​ដែល​គាត់​ជា​អ្នកតំណាង​ផលិតផល​ហើយ​ជា​អ្នកប្រើប្រាស់​ផលិតផល​ផ្ទាល់ ឃើញថា​ផលិតផល​ពិតជា​ល្អ​ហើយ​ជាពិសេស អ្នកនាង គង់ 
​សុជាតិ ក៏បាន​លើកឡើងថា​ទស្សនៈកិច្ច​របស់គាត់រ​យៈ​ពេល​៣​ថ្ងៃ នៅ​ប្រទេស​សឹង្ហ​បុរី ដើម្បី​ស្វែងយល់​ពី​ការផលិត​ឡើង​នូវ​ម្សៅ​ទឹកដោះគោ “​នូ​ទ្រី​ម៉ា​ម​” នេះ តើ​មាន​អត្ថប្រយោជន៍​បែបណាខ្លះ គាត់​ក៏បាន​បញ្ជាក់​បន្ថែមថា “​នូ​ទ្រី​ម៉ា​ម​” ជា​ផលិតផល​ដ៏​ល្អ​បំផុត​។    

    ជាក់ស្តែង​ក្នុងការ​ប្រើប្រាស់​ផ្ទាល់​របស់គាត់ គឺ​គាត់​មាន​សុខភាព​រឹងមាំ​ទាំង​ម្តាយ និង​កូន ហើយ​ច្ចុ​ប្បន្ន អ្នកនាង គង់ សុជាតិ កំពុង​ពរ​ពោះ រយៈពេល ៧​ខែ ដែលមាន​គម្រោង​សម្រាល​បុត្រ​នៅក្នុង​ខែ មករា ដើមឆ្នាំ ២០១៧ ខាងមុខនេះ​ផងដែរ​។ 

    នៅក្នុង​អង្គសិក្ខាសាលា​ទាំងមូល មានការ​ចូលរួម​ដោយ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥០​នាក់ ដែល​ពួកគាត់​មាន​សេចក្តី​រីករាយ​ក្នុង​ការចូលរួម​សិក្ខាសាលា មួយ​នេះ​។ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ ទាក់ទង​និង​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​។ 

    ជា​ចុងក្រោយ លោក ទឹម សុវណ្ណារ៉ា បាន​បន្ថែមថា ក្រុមហ៊ុន និង​ធ្វើការ​រឹតបន្តឹង​បន្ថែម នៅ​ការលក់​ផលិតផល​ឱ្យ​ទូលំទូលាយ ជាពិសេស​គាត់ និង រៀបចំ​នៅ Promotion ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន មានការ​គាំទ្រ និង យកចិត្តទុកដាក់​ចំពោះ​ផលិតផល​មួយ​នេះ​។    
 
     ក្រុមហ៊ុន “​នូ​ទ្រី​លេ​ត ម៉ា​ស្ទើរ អិ​ល​អឹម ខូ​ល​អិ​ល​ធី​ឌី​” មិន​ត្រឹមតែ​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​ម សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ ហើយ​ក្រុមហ៊ុន​ក៏បាន​នាំចូល​ផលិតផល​ជាច្រើន​ទៀត​ដូចជា​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត សម្រាប់​ទារក និង កុមារ ដែល​ផ្តល់នូវ​ភាព​លូតលាស់ និង​ឆ្លាត​វៃ ជា​ផលិតផល​ពិត​ពី​ប្រទេស​សឹង្ហ​បុរី មាន​៤​ដំណាក់កាល​។ 

      នៅមាន​ផលិតផល​ជាច្រើន​ទៀត​ដូចជា​ម្សៅ​បបរ​កូនក្មេង Ubest ដែលជា​ផលិតផល​មួយ​សម្រាប់​បន្ថែម​ចាប់ពី ទារក​អាយុ ៤​ខែ ក្នុងការ​ទទួលទាន​ប​បរ សម្រាប់​អោយ​ទារក​ចាប់ផ្តើម​រៀន​ទំពារ​អាហារ​ផ្សេងៗ  ហើយ​ក៏មាន​នាំចូល​ផលិតផល​ថ្មី​មួយទៀត គឺ InMilk សម្រាប់​ទារក និង​កុមារ​ដូចគ្នា​ពី​ប្រទេស​សឹង្ហ​បុរី​ក្នុង​រោងចក្រ​តែមួយ ប៉ុន្តែ​តម្រូវការ​តាម​ជីវភាព និង​សង្គម​បច្ចុប្បន្ន​។ ក្រុមហ៊ុន​និង​ធ្វើ​បទ​បង្ហាញ​ថ្មី​មួយទៀត សម្រាប់​ផលិត ផល​ថ្មី​មួយ​នេះ​ក្នុងពេល​ខាងមុខ ៕​

adverise with khmeread

មតិយោបល់