adverise with khmeread Drunk2

ទំនងស្រវឹងបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់6ផ្ទាំង

ភ្នំពេញ ៖ បុរសម្នាក់ទំនងស្រវឹស្រាបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់ចំនួន  ៦កង់ ហើយរថយន្តបង្ករងការខូចខាតផ្នែកខាងមុខទាំងស្រុងបន្តដំណើរទៅមុខលែងរួច  ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាស៧មករា ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក ។

ប្រភពបានឲ្យដឹងថា ដំបូង​គេឃើញ​រថយន្ត​ម៉ាកព្រូស ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-3552 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ ស្ថិតក្នុស្តាំនភាព ស្រវឹង​ស្រា​បើកបរ​មិន​ប្រុង​ប្រយ័ត្ន និងបើកលឿនក្នុង ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ។

លុះមកដល់ចំណុច​កើតហេតុស្រាប់តែ​រេចង្កូតរថយន្តទៅ បុករបាំង​ថ្មពុះចែក​ទ្រូងផ្លូវបណ្ដាល​ឲ្យបាក់បែកអស់ចំនួន៦កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ដោយ​ឡែកក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិនបណ្ដាល​ឲ្យមនុស្សណា​ម្នាក់រងរបួសនោះទេ។

ក្រោយពេល​កើតហេតុ​រថយន្តបង្ក​នេះត្រូវបាន​ប៉ូលិស ជំនាញ​ចុះមកធ្វើការ​វាស់វែង រួចស្ទួច​យករថយន្ត ទៅរក្សា​ទុកនៅការិយាល័យ​ចរាចរណ៍ជើង​គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយ​គ្នាតាម​នីតិវិធីនៃ​ច្បាប់នៅ​ពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់