adverise with khmeread Applause

ការសរសើរ​ធ្វើ​ឲ្យ​សុខ​ភាពល្អ​?

    ​អ្នកជំនាញ​មកពី Public Health (Instituts Fuer Medizinnische Soziologie) របស់​មហាវិទ្យាល័យ​ដុស​សេល​ដូ​ហ្វ ប្រទេស​អាឡឺម៉ង់​បកស្រាយ​ថា​មនុស្ស​ដែល​គិតតែ​ពី​ធ្វើ​ការងារ ដោយ​មិនមាន​ការលើកសរសើរ មិនមែនជា​មធ្យោបាយ​ល្អ​ទេ​។​
​    ​
​    ​អ្នកជំនាញ​បន្តទៀតថា បើសិនជា​ការងារ​ដែល​មិនមាន​ការកោតសរសើរ​នោះទេ វា​នឹងធ្វើ​ឲ្យ​បាត់បង់រ​ង្វា​យ​តម្លៃ​ក្នុង​ស្នាដៃ​ការងារ ហើយ​បង្ក​ឲ្យ​មាន​អ័រម៉ូន​តប់ប្រមល់ ដែល​អាចមាន​ជំងឺ​បេះដូង ហើយ​ផល​អាក្រក់​នោះ​គឺ​បញ្ហា​ផ្លូវចិត្ត​តែម្ដង​។​
​    ​
​    ​ផ្ទុយទៅវិញ​ប្រសិនបើជា​អ្នក​បានទទួល​ការកោតសរសើរ​ញឹកញាប់​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​រំភើប​ត្រេកអរ​ស្រស់ស្រាយ ដែល​វា​ធ្វើឱ្យ​ចង្វាក់បេះដូង​លោត​បានល្អ និង​ជួយ​ជំ​រុញឱ្យ​ចរន្តឈាម​ហូរ​បានល្អ​ប្រសើរ (​ដែល​ភាសា​ខ្មែរ​ហៅថា ឡើង​ឈាម​) ហើយ​និង​មិន​បង្ក​ឲ្យ​កើតមាន​នូវ​អ័រម៉ូន​តប់ប្រមល់​នោះទេ​៕

(​ហាម​ចម្លង​យក​អត្ថបទ​ពី​វេ​ប​សាយ​ខ្មែរ​រីដ​ដោយ​គ្មាន​ការអនុញ្ញាត​)

adverise with khmeread

មតិយោបល់