adverise with khmeread Unnamed %284%29

ស្រែក​ហ៊ោរ​ឡូឡាយ៉ាង​សប្បាយ! មិនបារម្ភ​ខ្លាចប៉ូលិសចាប់ដាក់គុក...បើក​លេងល្បែង​ជល់​មាន់ បៀរ អាប៉ោង​យ៉ាង​រលូន​នៅ​ចោមចៅ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ សង្វៀន​ជល់​មាន់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ដំណើរការ​ប្រកួត​យ៉ាង​រលូន​អស់​រយៈពេល​១៣​ថ្ងៃ​មកហើយ​។ មាន​លេង​តាំងពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា​បៀរ អាប៉ោង​បន្ថែ​មយ៉ាង​សប្បាយ ស្រែក​ហ៊ោរ​ឡូឡា ដោយ​ពួកគេ​ពុំបាន​ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​មេ​ប៉ុ​ស្តិ៍ចោមចៅ ​និង​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ចាប់​ដាក់គុក​ច្រវាក់​អ្វី​នោះទេ​។​

    ដោយសារតែ​ពួកគេ​មិន​ខ្លាច​នេះហើយ​ទើប​ប្រជាពលរដ្ឋ​នឹកស្មានថា ប្រហែលជា​គេ​បាន​យក​សំណែន​ទៅ​សែន​មន្ត្រី​ពាក់ព័ន្ធ​នោះ​អស់ហើយ​បានជា​គេ​ហ៊ាន​បើក​លេង​យ៉ាង​ព្រហើន​បែបនេះ​។​

    ម្យ៉ាងវិញទៀត​ការ​បើ​លេងល្បែង​យ៉ាង​គគ្រឹក​គ្រេង​បែបនេះ វា​ប្រឆាំងនឹង​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ ថែមទាំង​ហ៊ាន​ប្រឆាំង​ទៅ​និង​បទបញ្ជា​របស់ ​"​សម្តេច​ក្រឡាហោម​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងមហាផ្ទៃ​" ដែល​បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ​បានដាក់​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែលមាន​នៅ​មូលដ្ឋាន​របស់ខ្លួន​។​

    គួរបញ្ជាក់​ថាស​ង្វៀន​ជល់​មាន់​មួយកន្លែង​នោះ​គឺ​ម្ចាស់​ទីតាំង​ឈ្មោះ ​វឿន ​និង​ឈ្មោះ​ សួន ​ដែលមាន​ទីតាំង​ស្ថិតនៅ​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ហួសកា​ណា​ឧីយ៉ា​ប្រហែល​ ១.០០០ ម៉ែ​ត្រ​មើល​ខាងស្តាំ​ឃើញ​ខ្លោងទ្វារវត្ត​គោគ​បញ្ជាន់ ចូល​ប្រហែល ​៥០០ ​ម៉ែ​ត្រ​មើល​មក​ស្តាំ​ដៃ​ទៀត​ប្រហែល​១៥០​ម៉ែ​ត្រ​ដ​ល់ហើយ គឺ​លេង​ក្នុងភូមិ​តែម្តង​ជាប់​ផ្ទះ​ប្រជាពលរដ្ឋ។​

    ជុំវិញ​ការបើក​លេង​និង​មានការ​សង្ស័យថា​អាជ្ញាធរ​មូលដ្ឋាន​បើកដៃ​ឱ្យ​លេង​នៅ​ទីតាំង​ខាងលើ ខ្មែរ​រីដ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ យឹម សារ៉ាន់ អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឡើយ​នា​រសៀល​ថ្ងៃ​ដដែល​នេះ៕

 

adverise with khmeread

មតិយោបល់