adverise with khmeread Unnamed %281%29

វ៉ៃខ្នោះ​ចោរ ​២ ​នាក់​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ជនជាតិអូស្ត្រាលី​កំពុង​ជិះ​កង់

    ភ្នំពេញ ៖ ចោរ ២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ជនបរទេស​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​១៣​ វិច្ឆិកា ​ឆ្នាំ​២០១៦​ ម៉ោង​៣ ​និង​៣០​នាទី​រំអា​ធ្រា​ត្រ​នៅមុខ​អាគារ​៤២ ជាន់ ផ្លូវ​ព្រះសីហនុ ភូមិ​៤ សង្កាត់​បឹង​កេងកង​១ ខ​ណ្ទ​ចំការមន​។​

    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​C125 ​ពណ៌​ខ្មៅ​សេរី​២០១៧ ស្លាក​លេខ​លេខ​ភ្នំពេញ ​1GD-9988 ​លេខ​តួលេខ​ម៉ាស៊ីន​9677330​។ ជនល្មើស​ទី​១-​ឈ្មោះ ​ជាវ បាន​ល័ក្ខ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​២៤១ ផ្លូវ​៣៦៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំការ​មន​មុខរបរ
​គ្មាន​ និង​ទី​២-​ឈ្មោះ ​លៀង ដាលីន ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ផ្ទះ​លេខ​៣៨ ផ្លូវ​ណត​ព្រី​ត ភូមិ​ស្លើ​ងរ​លើង សង្កាត់​ទឹកថ្លា ខ​ណ្ឌ​សែន​សុខ ​​មុ​ខរបរ​សិស្ស​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​អេ វ៉ា​លី​ស ភេទ​ស្រី​ អាយុ២៣​ឆ្នាំ ជនជាតិ​អូស្ត្រាលី​មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៣០៨ ផ្លូវ​២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន លេខ​ប៉ាស្ព័រ​ 514213077 ទូរស័ព្ទដៃ​ម៉ាក ​SUMSUNG ពណ៌​ខ្មៅ​លេខ​ស៊ី​ម​096...​ធ្វើការ​ដកហូត​និង​បានប្រគល់​ឱ្យ​ជន​រ​គ្រោះ​វិញ​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ជិះ​កង់​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ក៏ត្រូវ​បាន​ជនល្មើស​ឆក់យក​ទូរស័ព្ទ ត្រូវបាន​ជនរងគ្រោះ​ស្រែក​ចោរៗត្រូវបាន​កម្លាំង​ប៉ូលិស​ដេញតាម​បង្ក្រាបបាន​ដល់​ផ្លូវ​លេខ​៦៣​កែង​និង​ផ្លូវ​ព្រះសីហនុ រួច​បញ្ជូនមក​អធិការ​ប៉ូលិស​ខណ្ឌចំការមន​ក​សាង​សំណុំរឿង​ចាត់ការតាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់