adverise with khmeread Untitled 1

កិច្ចពិភាក្សា​អំពី​អាកាសធាតុ​របស់ UN គ្របដណ្តប់​ដោយ​ការបារម្ភ​ថា Trump នឹង​លុបចោល​គម្រោង ១០០ ពាន់​លាន​ដុល្លារ ដែល Hillary Clinton ដាក់ចេញ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ទប់​ទប់​ជាមួយ​ការ​កើន​កម្តៅ​ផែនដី​

    ​បណ្តា​គណៈប្រតិភូ​នៅ​កិច្ចពិភាក្សា​របស់ UN បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា​ថា ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump អាចធ្វើឱ្យ​អន្តរាយ​ដល់​ផែនការ ១០០ ពាន់​លាន​ដុល្លារ ដាក់ចេញ​ដោយ​លោកស្រី Hillary Clinton កាលពី ៧ ឆ្នាំមុន​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដើម្បី​ទប់ទល់​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​។ 

​    ​Trump បាន​ប្តេជ្ញា​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ថា​នឹង​ដក​លុយ​ដុល្លារ​បានមកពី​ការបង់ពន្ធ​របស់​អាមេរិក​ចេញពី​កម្មវិធី "​ការ​កើន​កម្តៅ​សកលលោក​" របស់ UN ដែល​បង្កើតឡើង​ដើម្បី​ជួយ​បណ្តា​ប្រទេស​ងាយ​រងគ្រោះ​ឱ្យ​ងាក​មករក​ថាមពល​ស្អាត និង​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​កើនឡើង​ទឹកសមុទ្រ និង​ផលប៉ះពាល់​ផ្សេងទៀត​នៃ​ការប្រែប្រួល​អាកាសធាតុ​។ 

​     ក្តីបារម្ភ​ភ្លាមៗ​សម្រាប់​បណ្តា​គណៈប្រតិភូ​នៅ​កិច្ចពិភាក្សា​អំពី​អាកាសធាតុ​របស់ UN នៅក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​គឺ​ការសន្យា​របស់លោក Trump ដើម្បី​លុបចោល​ការសន្យា​ផ្តល់ប្រាក់ ៣ ពាន់​លាន​ដុល្លារ​របស់​រដ្ឋការ​លោក Obama ដល់​មូលនិធិ​អាកាសធាតុ​បៃតង ដែលជា​មូលនិធិ​អាកាសធាតុ​របស់ UN ដ៏​សំខាន់​។ 

​    ​មកទល់​ឥឡូវនេះ​រដ្ឋការ​លោក Obama ទើបតែ​ផ្តល់ប្រាក់​បានត្រឹមតែ ៥០០ លាន​ដុល្លារ​ប៉ុណ្ណោះ​នៃ​ការសន្យា​នោះ​។​

​    ​លោក Tosi Mpanu Mpanu ប្រធាន​ចរចា​សម្រាប់​ប្រទេស​កុង​ហ្គោ និង ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​បាន​និយាយថា "​នោះ​ជា​រឿង​គួរឱ្យ​បារម្ភ ព្រោះ​លុយ​ទាំងនេះ​មិនដែល​អនុម័ត​ឆ្លងកាត់​សភា​អាមេរិក​ទេ ហើយ​ឥឡូវ​យើង​មាន​ប្រធានាធិបតី​មួយ ដែល​គ្មាន​ឆន្ទៈ​ផ្តល់​លុយ​នោះមក​ទេ​"​។ 

​    ​ការសន្យា​ផ្តល់ប្រាក់​ដល់​មូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund) គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ទូលំទូលាយ​ដោយ​បណ្តា​ប្រទេស​អ្នកមាន​ដើម្បី​ប្រមែប្រមូល​ប្រាក់ ១០០ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ក្រីក្រ ដែល​ប្រកាស​ដោយ​លោកស្រី Clinton ក្នុង​ឆ្នាំ ២០០៩ ពេល​លោកស្រី​នៅ​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​។ 

​    ​ផែនការ​នេះ​បាន​អំពាវនាវ​ឱ្យ​បង្កើន​ការផ្តល់​ហិរញ្ញប្បទាន​ដល់​កម្រិត ១០០ ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ ២០២០៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់