adverise with khmeread 1

​ចេះ​ជាង​ពេទ្យ​ណាស់​! នោម​ចេញឈាម​រាល់ថ្ងៃ មិន​ហ៊ាន​ទៅឱ្យ​ពេទ្យ​ពិនិត្យ សុខចិត្ត​ពិនិត្យ​ខ្លួនឯង​ដោយ​យក​ចង្កឹះ​រុក​លិង្គ ទីបំផុត​ប៊ិះ​ស្លាប់​ខ្លួន​

​    ​បុរស​ចិន​ម្នាក់ ដែល​មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ​ដោយសារ​នោម​ចេញឈាម បាន​ព្យាយាម​ស៊ើបអង្កេត​បញ្ហា​នេះ​ដោយ​ខ្លួនឯង ដោយ​ដោត​ចង្កឹះ​ចូលទៅក្នុង​រន្ធ​លិង្គ​របស់ខ្លួន​។​

​    ​បុរស​ម្នាក់នេះ ដែល​ស្គាល់​ត្រឹម​ឈ្មោះ "Chen" ក្រោយមក​បានទទួល​ការវះកាត់​ដើម្បី​ដក​ចង្កឹះ​ដែល​បង្ក​ការឈឺចាប់​ចេញពី​លិង្គ​របស់គាត់​។ ក្រុមគ្រូពេទ្យ​បាន​និយាយថា គាត់​អាច​នឹង​ស្លាប់​ប្រសិនបើ​គាត់​ញ៉ុ​ក​ចង្កឹះ​កាន់តែ​ជ្រៅ​ថែមទៀត​។​

​    ​វេ​ប​សាយ Asia Wire បាន​រាយការណ៍​ថា យោងតាម​ការ​ស្កែ​ន​បាន​លាតត្រដាង​ថា ចង្កឹះ​បាន​ចូលដល់​ស្រទាប់​ពោះវៀនធំ​។​

​    ​លោក Chen ដែល​រស់នៅ​ខេត្ត Zhejiang ប្រទេស​ចិន មិនអាច​ដក​ច​ង្កិះ​ចេញ​ដោយ​ខ្លួនឯង​បានឡើយ​បន្ទាប់​ដោត​ចូល​ប្រដាប់ភេទ​របស់ខ្លួន ប៉ុន្តែ​ដោយសារ​ការវះកាត់ ទើប​ចង្កឹះ​អ៊ី​ណុ​ក​នេះ​ត្រូវបាន​ដកចេញ​ដោយ​សុវត្ថិភាព​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់