Nn

លោកស្រី Sandra Ng សារភាពថា​លួច​ស្រឡាញ់ Nicholas Tse តាំងពី​គាត់​អាយុ ៦ ឆ្នាំ​

    ​កាលពី​ថ្មីៗ​នេះ លោក Nicholas Tse បាន​អញ្ជើញ​លោកស្រី Sandra Ng និង លោក Li Ronghao ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ទូរទស្សន៍​ភាគ Chef Nic​។​

​    ​ខណៈដែល​កំពុង​ផ្សាយ​ផ្ទាល់​លោកស្រី Sandra Ng ភ្លាម​នោះបាន​លាតត្រដាង​អា​ថ៍កំ​បាំង​មួយ​ថា ខ្លួន​បាន​ថើប​លោក Nicholas នៅពេល​មាន​អាយុ ៦ ឆ្នាំ ដោយសារ​លង់​ស្នេហ៍​គាត់​ខ្លាំងពេក​។ នេះ​បើ​យោងតាម​វេ​ប​សាយ Asian E-News Portal​។​

​    ​ក្នុង​កម្មវិធី​នោះ​លោកស្រី​និយាយថា "​ម្ដាយ​គាត់ Deborah Lee គឺ រាមច្បង​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​ថើប​គាត់ (Nicholas Tse) នៅពេល​គាត់​នៅ​អាយុ ៦ ឆ្នាំ​"​។ លោក Nicholas បាន​ព្យាយាម​បញ្ឈប់​គាត់​ពី​ការនិយាយ​រឿងនេះ ប៉ុន្ដែ​ពេល​សួរថា​រឿង​ហ្នឹង​គឺជា​រឿង​ពិត​លោកស្រី Sandra និយាយថា "​ខ្ញុំ​បាន​ថើប​គាត់​ភ្លាម នៅពេល​គាត់​ចូលមក​ជិត​"​។​

​    ​ភ្លាមៗ លោក Nicholas ក៏បាន​ប្តូរ​ប្រធានបទ​តែម្ដង​៕

អ្នកនឹងចូលចិត្ត

មតិយោបល់