adverise with khmeread Untitled 1

បញ្ជូន​ជនសង្ស័យ ​២​ នាក់​រឿង​គ្រឿងញៀន​ទៅ​តុលាការ​

    ក្រចេះ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ឆ្លូង​បាន​ឃាត់ខ្លួន​មនុស្ស ​២ ​នាក់​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន ហើយ​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ២ ​នាក់​ដែល​ប៉ូលិស​បានកំណត់​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​១១ វិច្ឆិកា នៅ​កន្លែង​ផ្សេងគ្នា​ក្នុងស្រុក​ឆ្លូង​។​

     ក្នុង​ការចាប់​ឃាត់ខ្លួន​ជន​ជា​មុខសញ្ញា​ទាំងពីរ​នាក់​នោះ​ប៉ូលិស​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៧​កញ្ចប់​តូច​-​ធំ​។​

    លោក​វរសេនីយ៍ឯក គង់ វណ្ណា​រឹ​ទ្ឋ ​ស្នងការរង​កណ្តាល​ប្រឆាំង​បទល្មើស​បានបញ្ជាក់​ថាជ​ន​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​យ៉ាន ចេក អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ ឌឿ​ន ដុំ អាយុ​២៥​ឆ្នាំ ជន​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ប្រហួ​ត ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​រួច​ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ៕

adverise with khmeread

មតិយោបល់