adverise with khmeread Jackiechan

ទីបំផុត Jackie Chan ទទួលបានពានអូស្កា បន្ទាប់ពីចំណាយពេល៥០ឆ្នាំនិងផលិតជាង២០០រឿង

          នៅពេលលោក​ ជែក​ឃី ចាន (Jackie Chan) បាន​ឃើញ​ពាន​អូស្កានៅ​ផ្ទះ​​របស់តារាភា​ព​យន្ត​ Sylvester Stallone កាលពី២៣​ឆ្នាំ​មុន លោក​បាន​និយាយថា នោះគឺជា​ពេលវេលាដែល​លោក​សម្រេចចិត្ត​ថា លោកចង់បាន​ពាន​នេះដែរ។

          កាលពីថ្ងៃសៅរិ៍នៅក្នុងកម្មវិធី Governors Awards តារា​ភាព​យន្ត​ចិន​និង​ជា​តារា​ក្បាច់គុនរូបនេះនៅទីបំផុត​ទទួល​បាន​ពានកិត្តយស​អូស្កា​ សម្រាប់​ការ​ងារ​ច្រើន​ទសវត្សរ៍​របស់​លោក​ក្នុងវិស័យ​ភាព​យន្ត”។

លោក Jacky Chan​ វ័យ៦២​ឆ្នាំ​បាន​ថ្លែង​ទៅកាន់​ទស្សនិកជន​ថា "​បន្ទាប់ពី​ចំណាយ​ពេល​៥៦​ឆ្នាំ​ក្នុង​​វិស័យភាព​យន្ត​ ផលិតភាពយន្ត​បាន​ជាង​២០០​រឿង​ និង​កា​រ​ប្រថុយ​គ្រោះ​ថ្នាក់ច្រើន​លើកច្រើន​សា​រមក ទីបំផុតបាន​សម្រេចហើយ​”។

          តារាភាព​យន្ត​រូបនេះ​បានរំឭក​អំពីការ​ទស្សនា​កម្មវិធីនេះ​ជាមួយនឹង​ឪពុក​ម្តាយ​ហើយ​ឪពុក​របស់​គាត់​តែងតែ​សួរគាត់ថា ហេតុអ្វីក៏អត់មា​ន​ពាន​កំពូលនៅ​ហូលីវូដ បន្ទាប់ពី​សម្តែងច្រើន​រឿងមក​នេះ”។

          Jackie Chan ក៏បាន​កោតសរសើរ​ដល់​ទីក្រុង​ហុងកុង​ដែលជា​ក្រុងកំណើត​របស់​លោកផងដែរ​ដែល​បាន​ធ្វើ​ឲ្យ​លោកក្លាយ​ជា​ជនជាតិម្នាក់ប្រកបដោយ​មោទន​ភាព​​និង​អរគុណអ្នកគាំទ្រ​ ហើយនិយាយថា ពួកគេ​គឺជា​ហេតុផលដែល​ធ្វើ​ឲ្យលោក​បន្ត​ផលិតភាពយន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់